CATA៖ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមមានមកទស្សនាកម្ពុជាជាបណ្តើរៗឡើងវិញ

2024/08/07 07:31:06 pm        244

នាចុងរដូវ Green Season ចាប់ពីខែសីហានេះ កម្ពុជាចាប់ផ្តើមមានភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនា ជាបណ្តើៗឡើងវិញហើយ ខណៈក្នុងរដូវភ្លៀងតិចនេះដែរ បណ្តាសណ្ឋាគារធំៗ ភោជនីយ​ដ្ឋាន និងកញ្ចប់ទេសចរណ៍នានាបានរៀបចំបញ្ចុះតម្លៃពិសេស ជាច្រើនផ្សព្វ​ផ្សាយ​ទៅ​ក្រៅ​ប្រ​ទេស និងមានភាពទាក់ទាញ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ក៏ដូច​បណ្តា​ការី​ទេសចរណ៍ នានាបានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហានេះថាជាក់ស្តែងកម្ពុជារៀងរាល់ឆ្នាំ ចាប់​ពី​ខែឧសភា ដល់ខែកញ្ញា គឺមានភ្ញៀវទេសចរអន្តរជាតិទស្សនាតិចតួច ហើយជា​ការ​កត់​សំគាល់ នៅក្នុងចុងរដូវភ្ញៀវតិចនេះ ពោលពីចាប់ពីខែសីហានេះ តទៅ បណ្តា​ក្រុម​ហ៊ុន​ការី​ទេស​ចរណ៍ និងមគ្គុទេសក៏ទេសចរណ៍ គឺចាប់ផ្តើមទទួលបានភ្ញៀវអន្តរជាតិ មក​ទស្សនា​កម្ពុជា​ជា​បណ្តើរៗ​ឡើងវិញ ហើយនឹងមានខ្លាំងគឺនៅក្នុងខែ តុលា និង ខែវិច្ឆិកា។

បណ្តាភ្ញៀវទេសចរអន្តរជាតិ ដែលមមកទស្សនារាជធានីភ្នំពេញថ្លែងដែរថា ជាក់ស្តែង​ក្នុងពេល​មក​ទស្សនា​កម្ពុជា ក្នុងរដូវពេលនេះ គឺមានទេសភាពបៃតងស្រស់ស្អាត ហើយគេក៏បាន​ណែនាំ​ភ្ញៀវ​ទេសចរអន្តរជាតិផ្សេងៗទៀត គួរជ្រើសរើស និងនំាគ្នាមកទស្សនាកម្ពុជា ក្នុងអំឡុងពេល​រដូវ​ទេសចរណ៍​បៃតងនេះ គឺមានភាពស្រស់ស្អាត។

បើតាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជា​បាន​ទទួល​ទេស​ចរ​អន្តរជាតិមកទស្សនាកម្សាន្តប្រមាណ ៣លាន១៦ម៉ឺននាក់ កើនប្រមាណ២២% បើ​ប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានប្រមាណ ២លាន៥៧ម៉ឺននាក់ ហើយ​ជាកា​រ​កត់​សម្គាល់​ ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា ធ្វើដំណើរមកកម្ពុជា តាមផ្លូវគោគ និងផ្លូវទឹក មានចំនួន​ច្រើន​ជាង ធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាស៕ អត្ថបទ ស៊ុម សុខជា

 


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm