កីឡាករកម្ពុជា រំពឹងធ្វើបានល្អក្នុងការប្រកួត Asia Cross Country Rally 2024 ក្រោយចូលរួមជាង ១០ឆ្នាំ

2024/08/07 12:37:18 pm        189

ក្រុមប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គរបស់កម្ពុជា VKH Rally Racing បានធ្វើដំណើរទៅកាន់ប្រទេសថៃហើយ ដើម្បីចូលរួមព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally ឆ្នាំ២០២៤ លើចម្ងាយផ្លូវសរុប ២,៤០០គីឡូម៉ែត្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែសីហាខាងមុខ ដោយរំពឹងនឹងទទួលបានលទ្ធផលល្អជូនជាតិ បន្ទាប់ពីមានបទពិសោធន៍ចូលរួមជាង ១០ឆ្នាំកន្លងមក ។

កីឡាករ វង្ស គឹមហួត បានឲ្យដឹងថា ក្រុម VKH Rally Racing បានចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ដកម្រិតអាស៊ីនេះ តាំងពីឆ្នាំ២០១៣ ។ ឆ្លងកាត់បទពិសោធន៍នៃការចូលរួមនេះ បានធ្វើឲ្យក្រុមកីឡាករកម្ពុជា និងក្រុមការងារបច្ចេកទេស មានភាពស្ទាត់ជំនាញ ទាំងបច្ចេកទេស ការជួយជុល និងការជួយសង្រ្គោះរថយន្ដប្រណាំងជាដើម ។ ការណ៍នេះ បានធ្វើឲ្យសមាជិកក្រុមទាំងអស់ មានចិត្តមោះមុត និងឆន្ទៈ ក៏ដូចជាក្ដីរំពឹងនឹងធ្វើបានលទ្ធផលល្អប្រសើរជាងឆ្នាំមុនៗ ។

បែបនេះក្ដី អ្នកជំនាញរូបនេះ នៅតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបច្ចេកទេសរថយន្ដប្រណាំង បន្ទាប់ពីធ្លាប់ជួបបញ្ហានាឆ្នាំកន្លងមក ។ ជាក់ស្ដែងក្រុមកីឡាករកម្ពុជា បានសម្រេចចិត្តបើករថយន្ដប្រណាំងលើចម្ងាយផ្លូវប្រមាណ ១,៣០០គីឡូម៉ែត្រ ដើម្បីសាកល្បង និងពិនិត្យបច្ចេកទេសជុំវិញរថយន្ដ ដើម្បីធានាបាននូវការត្រៀមខ្លួនរួចរាល់ មុនការប្រកួតផ្លូវការ ខណៈបើមានបញ្ហា នឹងមានពេលវេលាគ្រប់គ្រាន់ ដើម្បីជួសជុល ។

កីឡាករ វង្ស គឹមហួត បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2024 គឺមានរថយន្តចូលរួមច្រើនរហូត ៤៥គ្រឿង ក្នុងនោះក៏មានក្រុម VKH Rally Racing របស់កម្ពុជា ដែលបានបញ្ជូនរថយន្តប្រណាំង ១គ្រឿងចូលរួមផងដែរ ដែលបើកបរដោយកីឡាករ ហេង បញ្ញា និងជំនួយការអ្នកបើកបរ កីឡាករ វង្សគឹមហួត និងមានរថយន្តជំនួយ ៤គ្រឿង ។ រីឯការប្រកួត នឹងចាប់ផ្ដើមពីខេត្តសូរ៉ាតថានី ឆ្ពោះទៅខេត្តហួហ៊ីន និងបញ្ចប់នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ។

សូមរំឮកថា សម្រាប់លទ្ធផលចូលរួមលើកចុងក្រោយ ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គក្នុងតំបន់អាស៊ីនេះ ក្រុម VKH Rally Racing បានទទួលបានចំណាត់ថ្នាក់លេខ១១ ក្នុងរថយន្តប្រណាំងសរុប ៤១គ្រឿង ៕អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am