រុស្ស៊ីនិយាយថា អ៊ុយក្រែន បង្កើនការវាយប្រហារតាមអាកាសលើតំបន់ Kursk

2024/08/07 08:23:15 pm        166

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីក្រុងគីវ បានបន្តការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ព្រំដែន ឃើកស្ក៍ (Kursk) របស់រុស្ស៊ី នៅថ្ងៃពុធ (០៧ សីហា) នេះដោយប្រព័ន្ធការពារអាកាសបានបំផ្លាញយានដ្រូនចំនួន ៤គ្រឿងក្នុងពេលពេញមួយយប់ មួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានចោទប្រកាន់អ៊ុយក្រែន ថាបានកំណត់គោលដៅលើតំបន់នោះជាមួយនឹងការវាយលុកដោយគ្រឿងយុទ្ធោបករណ៍ពាសដែក។

ក្រសួងបានបញ្ជូនទ័ពបំរុងកាលពីថ្ងៃអង្គារ ដើម្បីជួយបណ្តេញយុទ្ធជនអ៊ុយក្រែនរាប់រយនាក់ដែលគាំទ្រដោយរថក្រោះពីតំបន់ Kursk នៅក្នុងការវាយលុកជើងគោកដែលមានទ្រង់ទ្រាយធំបំផុតមួយចូលទៅក្នុងទឹកដីរុស្ស៊ី អំឡុងពេលសង្រ្គាមដែលឥឡូវនេះមានអាយុកាលជាង ២ឆ្នាំ។

លោក អាឡិចស៊ី ស្មៀនូវ (Alexei Smirnov) អភិបាលស្តីទីនៃតំបន់ភាគនិរតីរបស់រុស្ស៊ីមួយនេះបាននិយាយនៅក្នុងការបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមថា៖ ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងហើយនៅពេលនេះ។ សាររបស់លោក Smirnov បានបង្ហាញថា តំបន់នេះស្ថិតនៅក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសរាប់សិបដងក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ គិតត្រឹមព្រឹកថ្ងៃពុធនេះ មិនមានសេចក្តីរាយការណ៍ពីការប្រយុទ្ធគ្នាជើងគោកថ្មីនោះទេ។

មន្ត្រីរុស្ស៊ីបាននិយាយថា មនុស្ស ៥នាក់ស្លាប់ រួមទាំងបុគ្គលិករថយន្តគិលានសង្គ្រោះ ២នាក់ ហើយយ៉ាងហោចណាស់ ២០នាក់បានរងរបួស ក្នុងចំណោមនោះមាន ៦នាក់ជាកុមារ នៅក្នុងការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារ។ អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការទេ ទោះបីជាមានភស្តុតាងនៃសកម្មភាពយោធាមួយចំនួនពីខាងព្រំដែនរបស់ខ្លួនក៏ដោយ។ ទាំងទីក្រុងគីវ និងទីក្រុងមូស្គូ និយាយថា ការវាយប្រហាររបស់ពួកគេមិនសំដៅលើជនស៊ីវិលឡើយ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm