លោក គង់ ចាន់ធីណា៖ ហាប់គីដូព្យាយាមប្រកួត ទោះមានបញ្ហាបច្ចេកទេស រហូតអន្ដរជាតិស្ងើចសរសើរ

2024/08/07 01:46:59 pm        134

ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ ក្រោយចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីថ្មីៗ ដោយដណ្ដើមបានមេដាយសរុប ៤០គ្រឿង រួមមានមេដាយមាស ១២ ប្រាក់ ១៣ និងសំរឹទ្ធ ១៥ ។

ក្រោយដឹកនាំអត្តពលិកធ្វើដំណើរតាយមរថយន្ដក្រុងពីទីក្រុងបាងកក ដល់ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយសុវត្ថិភាព លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឲ្យដឹងថា បេសកកម្មនេះ មានឧបសគ្គខ្លះ ទៅលើការងារបច្ចេកទេស តែដោយសារការព្យាយារបស់កីឡាករ-កីឡាការិនី បានខំប្រឹងរហូតទទួលបានជោគជ័យលើសការរំពឹងទុក ពិសេសបណ្ដាប្រទេសចូលរួម សុទ្ធតែបានភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជា ដែលធ្វើបានយ៉ាងល្អ ពិសេសកីឡាករក្មេងៗ ។

ក្នុងឱកាសទទួលដំណើរមាតុភូមិនិវត្តន៍របស់ក្រុមប្រតិភូកីឡាហាប់គីដូកម្ពុជានេះដែរ លោកឧកញ៉ា គួច ហុងចៀក អនុប្រធានសហព័ន្ធ បានកោតសរសើររបស់ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនីទាំងអស់ រហូតដណ្ដើមបានមេដាយដ៏គួរឲ្យភ្ញាក់ផ្អើលជូនជាតិ ។ ចំពោះប្រាក់ឧបត្ថម្ភផ្សេងៗ លោកមិនទាន់ទទួលបានគោលការណ៍ ឬព័ត៌មានច្បាស់នោះទេ តែលោកបានអរគុណគណៈកម្មាធិការអូឡាំពិកកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលតែងគាំទ្រ ហើយសហព័ន្ធក៏នឹងព្យាយាមអនុវត្តតាមគោលការណ៍ផ្សេងៗ ក្រែងមានឱកាសទទួលបានប្រាក់រង្វាន់លើទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់ខ្លួនផងដែរ ។

គួរដឹងថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ បានធ្វើការប្រកួតពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក ១២ប្រទេសចូលរួម រួមមានកម្ពុជា អូស្ដ្រាលី ប្រេស៊ីល កូឡុំប៊ី អាល្លឺម៉ង់ ឥណ្ឌា អ៊ីរ៉ង់ ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ អាមេរិក និងម្ចាស់ផ្ទះ ដែលមានអត្តពលិកចូលរួមសរុប ៦៤៩នាក់។ ជាលទ្ធផលបច្ចេកទេស ក្រុមកីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយសរុប ៤០គ្រឿង ក្នុងនោះមានមេដាយមាស ១២ មេដាយប្រាក់ ១៣ និងមេដាយសំរឹទ្ធ ១៥គ្រឿង ដែលឈរលេខរៀងទី២ បន្ទាប់ពីម្ចាស់ផ្ទះថៃ ដែលដណ្ដើមបានមេដាយច្រើនជាងគេ ។ នេះជាលើកដំបូងហើយ ដែលកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am