លោកស្រី Hasina បាត់បង់ការគាំទ្រពីកងទ័ពបង់ក្លាដែស មួយថ្ងៃមុនពេលភៀសខ្លួន

2024/08/07 08:56:31 pm        169

ប្រភពពីមន្ត្រីយោធាដែលដឹងពីការពិភាក្សាបានប្រាប់សារព័ត៌មានរ៉យទ័រថា នៅយប់មុនពេលមេដឹកនាំដ៏យូររបស់បង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានភៀសខ្លួនចេញពីប្រទេសភ្លាមៗស្របពេលមានការតវ៉ាដ៏ហិង្សានោះ ប្រមុខទ័ពរបស់លោកស្រីបានជួបជាមួយបណ្ដាឧត្តមសេនីយ ហើយបានសម្រេចចិត្តថា កងទ័ពនឹងមិនបើកការបាញ់ប្រហារទៅលើជនស៊ីវិលដើម្បីអនុវត្តបម្រាមគោចរឡើយ ហើយទាហាននឹងមិនអាចអនុវត្តការបិទខ្ទប់ដែលលោកស្រីស្នើឡើងបានទេ។

សារនោះបញ្ជាក់ច្បាស់ណាស់ថាលោកស្រី Hasina លែងមានការគាំទ្រពីកងទ័ពទៀតហើយ។ បញ្ហានេះជួយពន្យល់ពីមូលហេតុដែលការគ្រប់គ្រងរយៈពេល ១៥ឆ្នាំរបស់លោកស្រី Hasina ក្នុងពេលដែលជួបការខ្វែងគំនិតតិចតួច បានឈានដល់ភាពវឹកវរដ៏ធំ និងបញ្ចប់ការដឹកនាំភ្លាមៗកាលពីថ្ងៃចន្ទ (០៥ សីហា) និងបានភៀសខ្លួនពីបង់ក្លាដែស ទៅកាន់ប្រទេសឥណ្ឌា។

ប្រមុខទ័ពបង់ក្លាដែស លោកឧត្តមសេនីយ៍ វេកឃើ អូស ហ្សាម៉ាន (Waker-Uz-Zaman) មិនបានពន្យល់ជាសាធារណៈអំពីការសម្រេចចិត្តឈប់គាំទ្រលោកស្រី Hasina នេះទេ ប៉ុន្តែទំហំនៃការតវ៉ា និងចំនួនអ្នកស្លាប់រាប់រយនាក់បានធ្វើឱ្យការបន្តគាំទ្រចំពោះលោកស្រី Hasina ត្រូវតបស្នងក្នុងតម្លៃខូចខាតដ៏ធំ នេះបើតាមប្រភពជាន់ខ្ពស់ក្នុងកងទ័ព។

អ្នកនាំពាក្យកងទ័ពបង់ក្លាដែសបាននិយាយថា ឧត្តមសេនីយ៍បានប្រកាសថាជីវិតមនុស្សត្រូវតែទទួលបានការការពារ ហើយបានអំពាវនាវឱ្យមន្ត្រីរបស់លោកបង្ហាញការអត់ធ្មត់។ នេះជាការបង្ហាញដំបូងដែលថាកងទ័ពបង់ក្លាដែស នឹងមិនបង្រ្កាបបាតុកម្មដោយហិង្សានេះទេទោះភាពតានតឹងនៅតែបន្ត ដោយនោះជាកត្តាជំរុញលើការបរាជ័យរបស់លោកស្រី Hasina៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm