ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធវាយកូនគោលកម្ពុជា អាណត្តិទី៦

2024/08/07 09:06:55 pm        269

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានអង្គមហាសន្និបាតសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធ អាណត្តិទី៦ បន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឈប់ឈរឈ្មោះ ខណៈគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏បានគាំទ្រសម្ដេចធ្វើជាប្រធានកិត្តិយសសហព័ន្ធផងដែរ ។

មហាសន្និបាតបញ្ចប់អាណត្ដិទី៥ និងបន្ដអាណត្តិទី៦ ឆ្នាំ២០២៤-២០២៨ នេះ បានរៀបចំឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដោយពិធីបិទបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយឯកឧត្តមក៏បានអបអរសាទរ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ដែលបានក្លាយជាប្រធានសហព័ន្ធអាណត្តិថ្មី ព្រមទាំងសមាជិក-សមាជិការផ្សេងទៀតផងដែរ ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានបង្ហាញនូវការប្ដេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកស្ទួយវិស័យកីឡាវាយកូនគោល ក៏ដូចជាអភិវឌ្ឍធនធានអត្តពលិកកីឡាវាយកូនគោលកម្ពុជា ចូលរួមការប្រកួតអន្ដរជាតិជាប្រចាំ ក៏ដូចជារៀបចំការប្រកួត និងពានរង្វាន់កម្រិតជាតិជាច្រើន ។

បន្ថែមលើនេះ ដើម្បីរួមចំណែកក្នុងការជំរុញអភិវឌ្ឍកីឡាវាយកូនគោល ឈានទៅដណ្តើមមេដាយជូនជាតិ នាពេលអនាគត លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានផ្តល់នូវអនុសាសន៍ណែនាំចំនួន ៨ចំណុច ដល់សហព័ន្ធអាណត្តិទី៦ ដូចខាងក្រោម៖

១. ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍកីឡាវាយកូនគោលសម្រាប់អាណត្តិទី៦ ដោយកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្រ្ត និងសូចនាករវាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្តយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ។

២. បង្កើតក្រុមការងារទីផ្សារនិងចលនូបត្ថម្ភ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រកួត ជាមួយនឹងការរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារ និងប្រតិទិនប្រកួតច្បាស់លាស់ ដើម្បីកៀកវិស័យឯកជន និងពង្រឹងភាពជាដៃគូជាមួយម្ចាស់ទីតាំងវាយកូនគោលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកការរៀបចំព្រឹត្តិការណ៍ប្រកួតជាតិ-អន្តរជាតិ ដែលជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យកីឡាវាយកូនគោលនៅកម្ពុជា។

៣. រៀបចំផែនការកម្មវិធីបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតដើម្បីធានានូវការរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈជាតិ-អន្តរជាតិប្រកបដោយគុណភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិ របស់សហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ ។

៤. ពង្រឹងសុខដុមនីយកម្មការងារផ្ទៃក្នុង និងអភិបាលកិច្ចល្អសម្រាប់សហព័ន្ធ ស្របតាមគោល-ការណ៍មូលដ្ឋានជាសកលស្តីពីអភិបាលកិច្ចល្អរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ-IOC។

៥. រៀបចំកម្មវិធីកំណត់ទេពកោសល្យ និងអភិវឌ្ឍ (Talent Identification and Development Program) សម្រាប់អត្តពលិកយុវជន ថ្នាល និងអត្តពលិកកម្រិតខ្ពស់ ដើម្បីឈានទៅធ្វើការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ សហព័ន្ធត្រូវខិតខំស្វែងរកកូនខ្មែររស់នៅ និងហ្វឹកហាត់នៅក្រៅប្រទេសដែលមានកម្រិតបច្ចេកទេសខ្ពស់ ដើម្បីសហព័ន្ធបន្តគាំទ្រក្នុងការអភិវឌ្ឍគុណផលឈានទៅដណ្តើមមេដាយការប្រកួតជាអន្តរជាតិ នាពេលអនាគត។

៦. បន្តខិតខំពង្រឹង និងពង្រីកក្លិបកីឡាវាយកូនគោលនៅកម្ពុជាជាមួយនឹងការជំរុញបង្កើនការចូលរួមសម្រាប់យុវជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាវាយកូនគោលទាំងបរិមាណ និងគុណភាព តាមរយៈកិច្ចសហការ និងកិច្ចគាំទ្រជាមួយទីលានវាយកូនគោលនៅតាមបណ្តារាជធានី-ខេត្ត ។

៧. ពង្រឹងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា NOCC ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយកូនគោលតាមរយៈថវិកាគាំទ្រប្រចាំឆ្នាំរបស់រដ្ឋ គាំទ្រក្រុម- ជម្រើសជាតិ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស អត្តពលិក និងមន្ត្រីជំនាញ។

៨. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពិសេសទំនាក់ទំនងស្អិតរមួតជាមួយសហព័ន្ធវាយកូនគោល អាស៊ី និងសហព័ន្ធវាយកូនគោលអន្តរជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិកីឡាវាយកូនគោលជាប្រចាំ ក៏ដូចជាស្នើសុំគម្រោងអភិវឌ្ឍ។

ទន្ទឹមជាមួយការផ្ដល់អនុសាសន៍ណែនាំពីប្រមុខចលនាអូឡាំពិកកម្ពុជានេះដែរ ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការសហព័ន្ធ បានបង្ហាញនូវផែនការសកម្មភាព សម្រាប់ទិសដៅអនុវត្តការងារបន្ដ ក្នុងអាណត្ដិថ្មី ចំនួន ៨ចំណុច និងការប្ដេជ្ញាចិត្ត ៤ចំណុចបន្ថែមទៀត ដើម្បីធានានូវការអភិវឌ្ឍវិស័យកីឡាវាយកូនគោលកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជាតែម្ដង ៕អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm