កូនភ្លោះ​ជាប់​គ្នា​ដែល​មាន​អាយុ​មួយ​ឆ្នាំ​ត្រូវ​បាន​វះកាត់​ចេញពី​គ្នា​ដោយ​ជោគជ័យ​នៅ​អ៊ីស្រាអែល​

2021/09/07 02:58:54 pm        813

​​អ៊ីស្រាអែល៖ ក្រុម​វេជ្ជបណ្ឌិត​អ៊ីស្រាអែល​និយាយ​ថា ​ពួកគេ​បាន​ធ្វើ​ការ​វះកាត់​ដ៏​ស្មុគស្មាញ​ដើម្បី​បំបែក​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​មាន​អាយុ​មួយ​ឆ្នាំ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដំបូង​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​។​

​មជ្ឈមណ្ឌល​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​ផ្ញើ​ទៅ​ទីភ្នាក់ងារសារព័ត៌មាន AP ថា​ ក្មេង​ស្រី​ភ្លោះ​ទាំងពីរ​ត្រូវ​បាន​វះកាត់​ញែក​ចេញពី​គ្នា​ ដោយ​ចំណាយ​រយៈពេល ១២ម៉ោង​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​អ៊ីស្រាអែល និង​អន្តរជាតិ​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Soroka ក្នុង​ទីក្រុង Beersheba ភាគ​ខាងត្បូង​ប្រទេស​អ៊ីស្រាអែល​។ លោក​វេជ្ជបណ្ឌិត Mickey Gideon ប្រធាន​ផ្នែក​វះកាត់​ជំងឺ​កុមារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Soroka បាន​និយាយ​ថា​ “ដើម្បី​សេចក្តី​រីករាយ​ដ៏​ធំធេង​របស់​យើង អ្វីៗ​គ្រប់យ៉ាង​បាន​ប្រព្រឹត្តទៅ​ដូចដែល​យើង​សង្ឃឹម​”។​

​កូនភ្លោះ​នេះ​បាន​កើត​កាលពី​ខែ​សីហា​ឆ្នាំមុន​នៅ​ក្នុង​មន្ទីរពេទ្យ ​Soroka​។ ក្រុម​គ្រូពេទ្យ​បាន​រៀប​ដំណើរ​ការវះកាត់​នេះ​ពេញ​មួយ​ឆ្នាំ​។​ សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Soroka បាន​និយាយ​ថា ​រយៈពេល​ជាច្រើន​ខែ​មុន​ពេល​វះកាត់​កូនភ្លោះ​នេះ ​ត្រូវ​បាន​បណ្ដុះ​ស្បែក​បន្ថែម​ដើម្បី​ឲ្យ​ស្បែក​យឺត ឬ​យា និង​បិទ​ស្បែក​លលា​ក្បាល​បន្ទាប់ពី​ការវះកាត់​។ សេចក្ដីថ្លែងការណ៍​ខាងលើ​បាន​និយាយ​ថា ​ក្រុម​គ្រូពេទ្យ​បាន​ប្រើ​គំរូ 3D និង​គំរូ​ជាក់​ស្តែង​ដើម្បី​បង្ហាញ​ពី​នីតិវិធី​ស្មុគស្មាញ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am