ក្រសួងការពារជាតិ បើកវគ្គបណ្តុះបណ្តាលស្តីពី​«គោលគំនិត​នៃការបញ្ជ្រាបយេនឌ័រ» ដល់យោធិននារី

2024/08/07 02:25:31 pm        216

ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល​ស្តីពី​«គោលគំនិត នៃការបញ្ជ្រាបយេនឌ័រ»ដល់យោធិននារីមកពី១៨ អង្គភាពនៃកង​យោធពល​ខេមរភូមិន្ទ​រយៈពេលពីរថ្ងៃ(៧-៨) ដោយកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ គឺបាន​ធ្វើឡើ​ង​ក្រោម​អធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា។

លោកស្រីឧត្តមសេនីយ៏ទោ មាស រជ្ជនី អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា បាន​ថ្លែង​ថា​វគ្គ​បណ្តុះ​បណ្តាលនេះមានគោលបំណង ដើម្បីបង្កើនការ យល់ដឹង និងអភិវឌ្ឍសមត្ថភាព ដល់ សិក្ខា​កាម អំពីគោលគំនិត វិធីសាស្ត្រ និងទិសដៅជាគន្លឹះសំខាន់ៗ ក្នុងការបញ្ជ្រាបយេនឌ័រ ជា​ពិសេស ការអនុវត្តតាមផែនការយុទ្ធសាស្រ្តក្រសួងការពារជាតិ និងផែន​ការ​យុទ្ធសាស្ត្រនា​រី​រតនៈ​ទី៦ ឆ្នាំ ២០២៤-២០២៨ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការ​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី និងក្មេងស្រី។

លោកស្រីបានបន្ថែមថា វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ និង​ទី០៨ ខែ សីហា ឆ្នាំ២០២៤ ដែលមានវត្តមាន៖ សិក្ខាកាមមកពីតាមបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ ចំនួន ១៨ អង្គភាព ដែលមាន យោធិន និងយោធិននារី ឋានន្តរសក្តិ ថ្នាក់​ឧត្តមសេនីយ៍ទោ បន្តបន្ទាប់រហូតដល់ថ្នាក់អនុសេនីយ៍ទោ សរុបចំនួន ៥០រូប និងមានគ្រូឧទ្ទេស និង​អ្នកសម្របសម្រួល មកពីក្រសួងកិច្ចការនារី ចំនួន ០៦រូប។

ថ្លែងនៅ​ក្នុងកម្មវិធីបើកនោះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានកោតសរសើរ​ចំពោះ​លោក​ស្រី​ប្រធាន​ក្រុម​ការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ដែលបាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ស្តីពី “គោលគំនិតនៃការបញ្ជ្រាប យេនឌ័រ” យោធិននារី នៃកងយោធពលខេមរភូមិន្ទ នេះឡើងដើម្បីបញ្ជាក់ពី គោលនយោបាយ របស់ រាជ​រដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ និងក្រសួងកិច្ចការនារី ពាក់ព័ន្ធទៅនឹងទស្សនវិស័យ តួនាទី ភារកិច្ចរបស់ក្រុមការងារយេនឌ័រ និងយោធិននារីក្នុងក្រសួងការពារជាតិ សម្រាប់ យក​ទៅ​អនុវត្ត​នាពេលខាងមុខប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

នាយឧត្តមសេនីយ៍ មាស សាវ៉ន បាន​បន្ត​ទៀត​ថា​យោធិន និង​យោធិន​នារី​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​មូល ពិតជាមានមោទនភាព ដោយព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា នាពេល បច្ចុប្បន្ន, សម្តេចពិជ័យសេនា ទៀ បាញ់ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង ឯកឧត្ដម នាយឧត្ដម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ដែលបានទទួលស្គាល់និងគាំទ្រនូវ សារៈប្រយោជន៍ ក្នុងការបញ្ជ្រាបយេនឌ័រ ការ​លើក​កម្ពស់ឋានៈតួនាទី និងសិទ្ធិរបស់ស្ត្រី ជាពិសេស ការបង្កើនភាពអង់​អាច​របស់​ស្រ្ដី​នៅ​គ្រប់​វិស័យ ជាអាទិភាព ក្នុង របៀប វារៈ គោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់​កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

អត្ថបទដែលទាក់ទង

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស
2025/07/16 10:27:30 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ
2025/07/16 10:16:17 pm        1
លោក Prabowo ថាលោក Trump ជាអ្នកចរចាតឹងតែង ខណៈកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូនេស៊ី-អាមេរិកនៅបន្ត
2025/07/16 08:45:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស

2025/07/16 10:27:30 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ
2025/07/16 10:16:17 pm
​កុមារជួបកង្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា
2025/07/16 08:48:44 pm
​តើហេតុអ្វីបានជាអឺរ៉ុបប្រឈមនឹងរលកកម្តៅបំបែកកំណត់ត្រា?
2025/07/16 08:47:41 pm
​កងកម្លាំងសន្តិសុខស៊ីរី ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida របស់ជនជាតិភាគតិច Druze
2025/07/16 08:47:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/16 07:27:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am