ការស្ដារប្រព័ន្ធលូបង្ហូរទឹកឱ្យបានប្រសើរឡើង ធ្វើឱ្យតំបន់បឹងទំពន់ លែងទទួលរងការជន់លិចដូចមុន

2024/08/07 02:33:49 pm        518

បច្ចុប្បន្ននេះ តំបន់បឹងទំពន់ លែងប្រឈមនឹងការលិចលង់ទៀតហើយ ខណៈប្រព័ន្ធលូមេដែលមានមុខកាត់ធំៗ របស់រាជរដ្ឋាភិបាល បានដំណើរការអនុវត្ត នៅតាមបណ្តាមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ។

សង្កាត់បឹងទំពន់ទី១ ជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ទាំង៧ នៅមូលដ្ឋានខណ្ឌមានជ័យ ដែលតែងប្រឈមការលិចលង់ខ្លាំងជាងគេបំផុត ប៉ុន្តែក្នុងមួយរយះក្រោយមកនេះ ការលិចលង់ត្រូវទប់ទល់បាន តាមរយៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូមេធំៗ ទំហំចាប់ពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះភ្លោះ ត្រូវបានដាក់តាមតំបន់ងាយរងគ្រោះ ។

លោកសួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាលចំនួន៧ធំៗ មួយចំនួនធំបានអនុវត្តរួចរាល់ និងមួយចំនួនទៀតកំពុង​ដំណើរការអនុវត្ត ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាការលិចលង់ ក្នុងរដូវវស្សានេះ ។ លោកបន្តថា ត្បិតគម្រោងខ្លះមិនទាន់រួចរាល់ក៏ដោយ ប៉ុន្តែក្នុងមួយរយះចុងក្រោយនេះ ទោះភ្លៀងធ្លាក់ខ្លាំង តែមិនបានបង្កជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋនោះឡើយ ។

ប្រព័ន្ធលូមេធំៗ មានមុខកាត់ ចន្លោះពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះ ដោយប្រព័ន្ធលូអាទិភាពចំនួន៤ គឺត្រូវដាក់២ម៉ែត្រកន្លះភ្លោះ ដើម្បី​អាច​ឱ្យ​បរិមាណ​ទឹកហូរ​បានលឿន ។ ​ក្រោយការដាក់ប្រព័ន្ធលូរួច រួមជាមួយក៏នឹងមានការស្ថាបនា​ផ្លូវបេតុងថ្មីក្រាល​ពីលើផងដែរ សម្រាប់ប្រជាពលរដ្ឋទាំងក្នុង ​និងក្រៅតំបន់ប្រើប្រាស់ជាប្រយោជន៍រួម ។

ក្រៅពីការដាក់ប្រព័ន្ធលូមេធំៗហើយនោះ ប្រលាយទឹកបឹងទំពន់ ក៏ត្រូបានយកចិត្តទុកដាក់ ក្នុងការ​កាយឱ្យមានជម្រៅ និងស្តារជាប្រចាំ ដើម្បីធានាបានថា ផ្ទៃប្រលាយមិនមានសំរាមបង្កជាការរាំងស្ទះ ប៉ះពាល់ដល់ចរន្តបង្ហូរទឹក ព្រោះប្រលាយនេះ ជាប្រលាយមេ​សំខាន់​ ដែល​ទទួលរងទឹកពីផ្នែក​ខាងលើ ពោលគឺតាមបណ្តាខណ្ឌនានា ​ទម្លាក់មកអាងស្តុកទឹកបឹងទំពន់ ។

ក្នុងនាមអាជ្ញាធរសង្កាត់លោកសួស សារិន សុំការយោគយល់​អធ្យាស្រ័យ​ខ្ពស់ផង ចំពោះផលប៉ះពាល់លើបងប្អូនប្រជាពលរដ្ឋ ព្រោះជាធម្មតាការអភិវឌ្ឍ​រមែង​មានផលប្រឈម ក៏ប៉ុន្តែ នៅពេលការអភិវឌ្ឍនោះ បានរួចរាល់ជាស្ថាពរពេលណា បងប្អូន​នឹងលែង​ទទួលរងនូវកា​រ​ប្រឈម​ទៀតហើយ គឺនឹងអាចធ្វើដំណើរទៅមកបានងាយស្រួល , ងាយប្រកបរបរ​ទទួលទាន និងរស់នៅប្រកបដោយភាព​សុខដុម​ផងដែរ ។

ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ​បានបង្ហាញក្តីរីករាយ ចំពោះគម្រោង​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាល​ ដែលបាន​គិតគូរ​ផ្លាស់ប្តូរប្រព័ន្ធលូ ជូនពួកគាត់ ​បញ្ចៀស​ការ​លិចលង់ ។ ពលរដ្ឋបន្តថា ​ប៉ុន្មានថ្ងៃមកនេះ​ ត្បិតភ្លៀងធ្លាក់ខ្លាំង​ក៏ពិតមែន ប៉ុន្តែមិនមាន​ការលិចលង់​ដូចកាលពីពេលមុននោះឡើយដោយសារតែប្រព័ន្ធលូមានមុខកាត់ធំ ​ដែលអាចឱ្យទឹកហូរទៅបាន ក្នុងបរិមាច្រើន ។

ពលរដ្ឋ ថ្លែងអំណរគុណរាជរដ្ឋាភិបាលអាណត្តិទី៧ ​ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ​ដែលបានយកចិត្តទុកដាក់គិតគូរ ស្ថាបនា និងកែលម្អប្រព័ន្ធលូ និងផ្លូវថ្នល់ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ទាំងអស់ ក៏ដូចជានៅតាមបណ្តាមូលដ្ឋានដទៃនានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

ឯកឧត្ដម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦
2026/03/25 08:10:22 pm        1
CDC ពិនិត្យលើសំណើរសុំវិនិយោគចំនួន ១៨ គម្រោង ជាមួយទុវិនិយោគជាង ១៤៤លានដុល្លារអាម៉េរិក
2026/03/25 07:48:53 pm        1
ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណីទៅតុលាការនៅក្នុងខែមីនានេះ
2026/03/25 07:43:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គការណាសាចំណាយប្រាក់ ២០ពាន់លានដុល្លារលើមូលដ្ឋានឋានព្រះចន្ទ ខណៈការប្រជែងរបស់ចិនកាន់តែក្តៅគគុក

2026/03/25 08:39:01 pm
​នាយករដ្ឋមន្រ្តីដាណឺម៉ាក លាលែងពីតំណែង ក្រោយមិនអាចទទួលបានសំឡេងភាគច្រើននៅការបោះឆ្នោតសកល
2026/03/25 08:33:22 pm
​រថយន្តក្រុងដឹកអ្នកដំណើរ ៥០នាក់ ធ្លាក់ចូលទន្លេ Padma នៅបង់ក្លាដែស
2026/03/25 08:15:22 pm
​ឯកឧត្ដម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦
2026/03/25 08:10:22 pm
​ជប៉ុន បង្ហាញការសោកស្ដាយ ជុំវិញការចូលស្ថានទូតចិនដោយមិនមានការអនុញ្ញាត
2026/03/25 07:55:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/25 05:53:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/25 07:19:29 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am