រូបភាពវីដេអូឃ្លីបនៅថ្ងៃអង្គារនេះឃើញការផ្ទុះគ្រាប់នៅតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល ក្រោយពួកគេបាញ់ស្កាត់ខុសយានដ្រូនរបស់ក្រុមហេសប៊ូឡា ហើយនិងធ្លាក់លើដី បណ្តាលឲ្យជនស៊ីវិលជាច្រើននាក់ រងរបួស ។
ក្រុមហេសប៊ូឡា និយាយនៅថ្ងៃអង្គការនេះថា ពួកគេបានវាយប្រហារដោយយានដ្រូនលើទីតាំងយោធា ២កន្លែងនៅជិតទីក្រុង Acre ស្ថិតនៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងវាយប្រហាររថយន្តយោធាអ៊ីស្រាអែលមួយគ្រឿង ស្ថិតលើទីតាំងមួយផ្សេងទៀត ។
យោធាអ៊ីស្រាអែល និយាយថា យានដ្រូនសត្រូវជាច្រើនគ្រឿង ត្រូវបានកំណត់អត្តសញ្ញាណថាបានឆ្លងកាត់ចេញពីប្រទេសលីបង់ ហើយយានដ្រូនមួយគ្រឿង ត្រូវបានបាញ់ស្កាត់ ។
ក្រុមមន្ត្រីសុខាភិបាលអ៊ីស្រាអែល និយាយថា មនុស្ស ១៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតនៅទីក្រុងតំបន់ឆ្នេរភាគខាងត្បូង Nahariya ក្នុងនោះមនុស្សម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
យោធាអ៊ីស្រាអែល បាននិយាយថា ការស៊ើបអង្កេតដំបូងបង្ហាញថា អ្នករងរបួស បណ្តាលមកពីការបាញ់ស្កាត់ខុសគោលដៅ បណ្តាលឲ្យធ្លាក់ដល់ដី និងធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួស ៕