វាយកូនបាល់៖ កីឡាករវាយកូនបាល់អាល្លឺម៉ង់ Alexander Zverev ដែលចាញ់ Dominic Thiem នៅវគ្គផ្តាច់ព្រ័ត្រ Grand Slam, US Open ឆ្នាំមុននោះ បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយឆ្នាំនេះហើយក្រោយយកឈ្នះកីឡាករអ៊ីតាលី Jannik Sinner។

កីឡាករលំដាប់ទី៤ ក្នុងកម្មវិធី Alexander Zverev បានសង្គ្រោះពិន្ទុសិត Set Point ៥លើកនៅសិតទី៣ នៅពេលដែល Jannik Sinner ព្យាយាមវាយបកបន្ទាប់ពី Zverev បានយកឈ្នះពីរសិតដំបូងទៅហើយ។ Alexander Zverev បានយកឈ្នះសរុបលទ្ធផល ៦-៤,៦-៤ និង ៧-៦(៩-៧)។ ជុំបន្ត Zverev នឹងត្រូវបន្តជួបជាមួយកីឡាករ Lloyd Harris ដែលយកឈ្នះកីឡាករ Reily Opelka។ លទ្ធផលផ្សេងទៀត កីឡាករអ៊ីតាលី Matteo Berrettini ក៏បានបន្តឡើងវគ្គ ៨នាក់ចុងក្រោយផងដែរក្រោយយកឈ្នះកីឡាករអាល្លឺម៉ង់ Oscar Otte ដោយលទ្ធផល ៦-៤, ៣-៦, ៦-៣ និង ៦-២។

ងាកមកផ្នែកនារីវិញ កីឡាការិនីអង់គ្លេស Emma Raducanu បានឈានឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam លើកដំបូងក្នុងអាជីព ក្រោយពីយកឈ្នះកីឡាការិនី Shelby Rodgers ដោយលទ្ធផលមិនលំបាក ៦-២ និង ៦-១។ ជុំបន្តកីឡាការិនីវ័យ ១៨ឆ្នាំរូបនេះនឹងបន្តជួបជាមួយកីឡាការិនីប៊ែលហ្ស៊ិកម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ Belinda Bencic៕
អត្ថបទ៖នាង សុភាវុធ