រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅឯបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងទីក្រុង Annapolis បានថ្លែងថា មេដឹកនាំថ្មីនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស មានអំណាចក្នុងការធានាថា កិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានឈានដល់ ដោយ បញ្ឈប់ សង្គ្រាមនៅតំបន់ហ្កាហ្សា និងដោះលែងចំណាប់ថ្នូរ។
លោក បាននិយាយថា៖«លោក ស៊ីនវ៉ា (Sinwar) បាននិងនៅតែជាអ្នកសម្រេចចិត្តដ៏សំខាន់ នៅពេលនិយាយអំពីការឈានដល់បទឈប់បាញ់នោះ»។
សុន្ទរកថារបស់លោក ប្លីនខិន កើតឡើង នៅពេលដែលក្រុមហាម៉ាស បានប្រកាសពីការផ្អាកការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល បន្ទាប់ពីការធ្វើឃាតលោក អ៊ីស្មេល ហានីយេ( Ismail Haniyeh)។
ប្រទេសកាតា ក៏មិនបានបញ្ជូនបេសកជនរបស់ខ្លួន ទៅចូលរួកិច្ចប្រជុំ នៅទីក្រុងគែរ នៅចុងសប្តាហ៍នេះ ដែរ។
លោក ប្លីនខិន និយាយថា ការពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀង បន្ទាប់ពីការចរចារយ៉ាងហ្មត់ចត់ជាច្រើនខែ បានបន្ត បើទោះបីជាមានការធ្វើឃាត លោក អ៊ីស្មេល ហានីយេ ដែលលោក ស៊ីនវ៉ា នឹងចូលកាន់តំណែង នៅពេលនេះក៏ដោយ។
លោក បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ប៉ុន្តែត្រូវបានគំរាមកំហែងដោយភាពតានតឹង បន្ទាប់ពីលោក អ៊ីស្មេល ហានីយេ ត្រូវបានធ្វើឃាតនៅទីក្រុងតេអេរ៉ង់។