វិស័យឯកជនកំពុងលើកកម្ពស់សហគ្រិនក្នុងស្រុក ដើម្បីរក្សាជំហរក្នុងការធ្វើអាជីវកម្ម

2024/08/07 10:22:14 pm        131

ភ្នំពេញ ៖ សមាគមសហគ្រិនវីម៉ូកម្ពុជា កំពុងចូលរួមលើកកម្ពស់សហគ្រិនក្នុងស្រុក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងផ្សេងៗ ការស្វែងដៃគូអាជីវកម្ម ដើម្បីរក្សាជំហរនៅក្នុងភាពជាសហគ្រិន និងការបង្ហាញពីសក្តានុពល ដើម្បីជំរុញការធ្វើអាជីកម្ម ប្រកបដោយ បរិយាបន្ន។

​លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា ក្នុងជំនួបប្រចាំខែ រវាងសមាជិកសហគម ក្រោមប្រធានបទ៖ ការរក្សា វិជ្ជមានក្នុងស្ថានភាពលំបាក នេះថា សមាគមសហគ្រិនវីម៉ូកម្ពុជា បានប្រមូលផ្តុំដោយសហគ្រិនតូចធំជាច្រើន គិតមកដល់ពេលនេះ មានសហគ្រិនភាពដែលជាសមាជិកសមាគម ជាអ្នកមើលឃើញនូវឪកាសក្នុងការច្នៃប្រឌិត ឬធ្វើនវានុវត្តន៍ នូវដំណោះស្រាយអ្វីមួយ ដែលអាចបង្កើតតម្លៃបន្ថែមដល់ទីផ្សារ មានចំនួនជិត ៣០០ ក្រុមហ៊ុន ដែលក្នុងនោះសមាគមតែងតែបង្កើតឱកាសឲ្យសហគ្រិនជួបជុំ គ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការចាប់ដៃគូក្នុងការធ្វើអាជីវកម្ម ក្នុងគោលដៅស្វែងរកចំណុចវិជ្ជមាន ដើម្បីភាពរីកចម្រើនរបស់ សហគ្រិន។

លោក សួន ម៉ិ បន្តថា ជុំវិញការធ្វើអាជីវកម្មនេះយើងឃើញថា ខណៈដែលជំងឺកូវីដ-១៩ បានផ្ទុះឡើង និងការអូសបន្លាយ សង្រ្គាមរុស្សី-អ៊ុយក្រែន ធ្វើសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះបណ្តាប្រទេសនីមួយៗបានរងនូវការប៉ះពាល់សេដ្ឋកិច្ច យ៉ាងដំណំផងដែរ ជាពិសេសការប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម។ ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លៀសវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្តេចបានយកចិត្តទុកដាក់យ៉ាង ខ្លាំង អស់ពីកំលាំងកាយ កំលាំងចិត្ត បច្ចុប្បន្នកំពុងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញ ឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗ។ ស្របពេលនៃការងើបឡើងនៃសេដ្ឋកិច្ចនេះ វិស័យឯកជនក៏ជាស្នូលមួយដ៏សំខាន់ ផងដែរ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាក់ស្តែងបច្ចុប្បន្ននេះសមាគមានកំពុងជំរុញលើកទឹកចិត្តដល់សហគ្រិន ដើម្បីឈោង ចាប់យកឱកាសសម្រាប់ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ក្នុងគោលដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ, រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់លើការស្តារ និងជំរុញកំណើន សេដ្ឋកិច្ច ឱ្យវិលត្រឡប់ទៅរកវិថីនៃកំណើនសក្តានុពលរបស់ខ្លួនឡើងវិញ ពិសេសតាមរយៈការជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី គឺការស្តារឡើងវិញនូវ កំណើនក្នុងវិស័យសំខាន់ៗ ដែលជាចន្ទល់សេដ្ឋកិច្ច, ការកែទម្រង់ដើម្បី កសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម, និង ភាពប្រកួតប្រជែង និងការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសការជួយជ្រោមជ្រែងដល់សហគ្រាស អាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានផ្សេងៗ ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ច ជាក់ស្តែងក្នុងឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា មាន អត្រាក្នុងរង្វង់ ៦ ភាគរយ ខ្ពស់ជាងឆ្នាំមុន ដែលត្រូវបានប៉ាន់ស្មានប្រមាណ ៥ ភាគរយ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm