ក្រុមមន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ(UN)នៅថ្ងៃអង្គារនេះ បានអំពាវនាវដល់ក្រុមប្រឹក្សា ឲ្យជួយនាំជំនួយមនុស្សធម៌ចូលទៅកាន់ប្រទេសស៊ូដង់ ឆ្លងកាត់ព្រំដែន ឆ្លងកាត់ខ្សែបន្ទាត់សង្រ្គាម តាមច្រកអាកាស តាមដីគោក ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះទុរ្ភិក្សដែលបានកើតមានរួចទៅហើយនៅទីតាំងមួយកន្លែង ស្ថិតក្នុងតំបន់ដាហ្វួខាងជើង ។
កាលពីខែមុន UNបានលើកឡើងថា អង្គភាពមានសមាជិក ១៥ប្រទេសនេះ នឹងពិចារណាលើការអនុញ្ញាតឲ្យជំនួយឆ្លងកាត់ច្រកព្រំដែន ដូចជាច្រកព្រំដែន Adre ចេញពីប្រទេសឆាដ ប៉ុន្តែរដ្ឋាភិបាលស្របតាមកងទ័ព និងរុស្ស៊ីដែលមានអំណាចប្រើសិទ្ធិវ៉េតូក្រុមប្រឹក្សា និយាយនៅថ្ងៃអង្គារនេះថា គ្មានតម្រូវការសម្រាប់វិធានការរបស់ក្រុមប្រឹក្សានោះទេ ។
លោក Al-Harith Idriss Al-Harith Mohamed គឺជាឯកអគ្គរដ្ឋទូត UNប្រចាំនៅស៊ូដង់ និយាយប្រាប់ក្រុមប្រឹក្សាថា បើសិនជាមានគ្រោះទុរ្ភិក្ស ពួកយើងត្រៀមខ្លួនរួចរាល់ ដើម្បីសហការណ៍ជាមួយអ្នក ហើយពួកយើងនឹងបើកច្រកសម្រាប់ជំនួយមនុស្សធម៌ណាមួយ ។
ក្រុមឃ្លាំមើលភាពអត់ឃ្លានសកល IPC បាននិយាយកាលពីសប្តាហ៍មុនថា រយៈពេល ១៥ខែនៃសង្រ្គាមនៅប្រទេសស៊ូដង់ និងការការរឹតត្បិតលើការចែកចាយជំនួយ បណ្តាលឲ្យកើតមានគ្រោះទុរ្ភិក្សនៅជំរំ Zamzam ស្ថិតក្នុងតំបន់ដាហ្វួខាងជើង ៕