លោកឧត្តមសេនីយ៍ Apty Alaudinov អនុប្រធាននាយកដ្ឋាននយោបាយ និងយោធាសំខាន់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បាននិយាយថា សត្រូវ បានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍បម្រុងចុងក្រោយរបស់ខ្លួនដើម្បីវាយប្រហារព្រំដែនរុស្ស៊ី នៅក្នុងតំបន់ Kursk ហើយកងទ័ពទាំងនេះ អាចត្រូវបានបំផ្លាញក្នុងពេលដ៏ខ្លីខាងមុខនេះ។
មន្ត្រីដែលជាមេបញ្ជាការកងកម្លាំងពិសេសAkhmatបាននិយាយក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញ សង្គមTelegramថា៖«ខ្ញុំគិតថា នៅប៉ុន្មានថ្ងៃខាងមុខ យើងនឹងបំផ្លាញគ្រឿងយុទ្ធោបរណ៍ទាំងនេះ ជាធនធានបម្រុងចុងក្រោយ ដែលសត្រូវបានបង្កើតឡើង។ ជាគោលការណ៍ ប្រហែលជា នេះគឺជាស្ថានភាពសម្រាប់ពួកយើង នៅពេលដែលបញ្ចប់ការបំផ្លិចបំផ្លាញធនធានទាំងនេះ យើងនឹងឈានដល់ ការបញ្ចប់នៃប្រតិបត្តិការយោធាពិសេស ហើយស្ទើរតែគ្មាននរណាម្នាក់ អាចបញ្ឈប់ពួកយើងបានទេ ដូច្នេះ ចូរយើងទាំងអស់គ្នា សប្បាយរីករាយ ហើយចាំមើលដោយស្ងប់ស្ងាត់ពីរបៀប ដែលកងកម្លាំងរបស់យើង កំពុងកម្ទេចសត្រូវ»។
កាលព៏ថ្ងៃទី ៦ ខែសីហា តំបន់ Kursk បានស្ថិតនៅក្រោមការវាយប្រហារដ៏ធំពីអ៊ុយក្រែន។ កងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូន ចំនួន ២៦គ្រឿង ជុំវិញតំបន់នេះ។ ការប៉ុនប៉ងទម្លុះព្រំដែនរដ្ឋក៏ត្រូវបានរារាំងផងដែរ។ ការវាយប្រហារនេះ បានធ្វើឲ្យមនុស្ស បីនាក់ស្លាប់ និង១៨នាក់ ផ្សេងទៀត រងរបួស។