អាកាសយានដ្ឋាន Beirut នៅលីបង់ មើលឃើញរដូវកាលមមាញឹក អំឡុងភាពតានតឹងក្នុងតំបន់ កើនឡើង

2024/08/07 10:44:22 pm        30

អាកាសយានដ្ឋានអន្តរជាតិ Beirut ដែលជាអាកាសយានដ្ឋានអន្តរជាតិតែមួយគត់ នៅក្នុងប្រទេសលីបង់ បាន និងកំពុងមមាញឹកក្នុងការគ្រប់គ្រងដោះស្រាយជាមួយអ្នកដំណើរ រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចំពេលមានភាពតានតឹងក្នុងតំបន់ កើនឡើង។

យ៉ាងហោចណាស់មានប្រទេសចំនួន១៥ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងបារាំងផងដែរ បានជំរុញឲ្យពលរដ្ឋរបស់ពួកគេចាកចេញពីលីបង់ ហើយជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសនេះ។

គេឃើញមនុស្សជាក្រុមៗ រង់ចាំនៅសាលចេញដំណើរ ដើម្បីឲ្យត្រួតពិនិត្យឯកសារពាក់ព័ន្ធ ហើយចាកចេញពីប្រទេសនេះ តែក៏នៅមានអ្នកខ្លះត្រឡប់មកពីបរទេស ដើម្បីទៅជួបជុំសមាជិកគ្រួសាររបស់ខ្លួន ក្នុងគ្រាដ៏ចលាចលនេះដែរ។

អ្នកដំណើរម្នាក់ឈ្មោះ Rebacca ដែលត្រឡប់ទៅកាន់ទីក្រុងបេរូត បាននិយាយថា៖ «ខ្ញុំត្រឡប់មកប្រទេសលីបង់វិញ (ចាកចេញពីទីក្រុងឌូបៃ) ដើម្បីមកសម្រាកវិស្សមកាល។ មនុស្សទាំងអស់ នៅជុំវិញខ្ញុំ បានប្រាប់ខ្ញុំថា កុំត្រឡប់មកលីបង់អី ប៉ុន្តែនេះគឺជាស្រុកកំណើតរបស់ខ្ញុំ ហើយខ្ញុំចង់ត្រឡប់មកវិញ ព្រោះខ្ញុំនឹកឪពុកម្តាយរបស់ខ្ញុំ។ ជើងហោះហើរត្រូវបានកែសម្រួល ជាញឹកញាប់។ តាមពិត ខ្ញុំត្រូវត្រលប់មកវិញ តាំងពីម្សិលមិញ ប៉ុន្តែត្រូវបានពន្យារពេលមកថ្ងៃនេះវិញ»។

គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នា រវាងក្រុមប្រដាប់អាវុធរបស់លីបង់ គឺក្រុមហេសបូឡា និងអ៊ីស្រាអែលបានកើនឡើងយ៉ាងខ្លាំង នាពេលថ្មីៗនេះ បន្ទាប់ពីអ៊ីស្រាអែលបានចោទក្រុមហេសបូឡាថា បានវាយប្រហារទីលានបាល់ទាត់ ក្នុងទីក្រុង Majdal Shams នៅតំបន់កាន់កាប់ Golan Heights ដោយការវាយប្រហារនោះបានសម្លាប់មនុស្សរាប់សិបនាក់។

ហើយអ៊ីស្រាអែលបានសងសឹកវិញដោយការបាញ់មីស៊ីលចំនួន ៣គ្រាប់ កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍កន្លងទៅ នៅជាយក្រុងភាគខាងត្បូងក្រុងបេរូត ដោយបានសម្លាប់លោក Fouad Shokor មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហេសបូឡា និងជនស៊ីវិល ៧នាក់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm