យ៉ាងហោចមនុស្សម្នាក់ ស្លាប់ និង ៨នាក់ទៀត ជាប់ក្នុងនោះ ក្រោយសណ្ឋាគារនៅមាត់ទន្លេ Mosel របស់អាល្លឺម៉ង់ បាក់រលំ

2024/08/07 10:46:02 pm        122

នគរបាល នៅថ្ងៃពុធ (ទី៧ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ផ្នែកនៃសណ្ឋាគារមួយ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ បានបាក់រលំ ដោយបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយ ៨នាក់ផ្សេងទៀត ត្រូវបានគេជឿថា ជាប់នៅក្នុងគនរបាក់បែក។

មានមនុស្ស ១៤នាក់ នៅក្នុងសណ្ឋាគារ ក្នុងទីក្រុង Kroev ដែលជាទីក្រុងតូចមួយនៅមាត់ទន្លេ Mosel នៅពេលដែលអាគារមួយជាន់ បានបាក់រលំ នៅវេលាម៉ោងប្រហែល ១១យប់ថ្ងៃអង្គារ (ទី៦ ខែសីហា)។ នគរបាលបាននិយាយថា មនុស្ស ៥នាក់ អាចចេញពីអគារដោយមិនរងរបួស ប៉ុន្តែមនុស្ស ៩នាក់ផ្សេងទៀត ត្រូវបានជាប់នៅក្នុងនោះ។

រហូតមកទល់ព្រឹកថ្ងៃពុធនេះ សេវាសង្គ្រោះបន្ទាន់ បានរកឃើញថា មនុស្សម្នាក់បានស្លាប់ហើយ ប៉ុន្តែមិនទាន់អាចយកសពបាននៅឡើយទេ។ នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទាក់ទងជាមួយមនុស្សមួយចំនួន ក្នុងចំណោមមនុស្ស ៨នាក់ដែលគេជឿថា នៅតែស្ថិតនៅក្នុងអគារ ហើយខ្លះទៀតបានរងរបួសធ្ងន់ធ្ងរ។

អាជ្ញាធរបានជម្លៀសមនុស្ស ៣១នាក់ចេញពីតំបន់ភ្លាមៗ នៅជុំវិញអគារដែលរងការខូចខាតនោះ។ ភ្លាមៗ ពុំទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យបាក់រលំសណ្ឋាគារនេះនៅឡើយទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm