ពាណិជ្ជកម្មរវាងព្រំដែនឥណ្ឌា និងបង់ក្លាដែស បានអាក់ខាននៅថ្ងៃអង្គារនេះ ក្រោយភាពចលាចលរយៈពេល ២សប្តាហ៍ដោយសារវិបត្តិនយោបាយនៅប្រទេសបង់ក្លាដែស ។
លោក Ajay Sahai គឺជាប្រធានប្រតិបត្តិសហព័ន្ធអង្គការនាំចេញឥណ្ឌា និយាយថា ការនាំចេញមួយចំនួនរបស់ពួកយើង បានរងផលប៉ះពាល់អស់រយៈពេល ១៥ថ្ងៃកន្លងមកនេះ ប៉ុន្តែការនាំចេញទំនិញងាយខូច នៅតែបន្តដដែល ប៉ុន្តែចាប់តាំងពីថ្ងៃម្សិលមិញមក ពួកយើងបានមើលឃើញការលំបាកក្នុងការនាំចេញទំនិញងាយខូចផងដែរ ។
ប្រទេសបង់ក្លាដែស បានហ៊ុព័ទ្ធដោយអំពើហិង្សា ចាប់តាំងពីបាតុកម្មក្រុមនិស្សិតកាលពីខែមុន ប្រឆាំងនឹងហត្ថពលកម្ម(កូតា) ដែលបម្រើការងាររដ្ឋាភិបាលមួយចំនួនសម្រាប់គ្រួសារយោធិននៃសង្រ្គាមដណ្តើមឯករាជ្យពីប៉ាគីស្ថានកាលពីឆ្នាំ ១៩៧១ ។
បាតុកម្មនេះដែរ បានប្រែក្លាយជាយុទ្ធនាការទាមទារឲ្យផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasinaហើយនិងឈានដល់ការបង្រ្កាបដោយហិង្សា ដែលនាំឲ្យមនុស្សជិត ៣០០នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត រងរបួស ៕