ការផ្គត់ផ្គង់នៅទីក្រុងកំពង់ផែស៊ូដង់ រង់ចាំការអនុញ្ញាតសម្រាប់ការបញ្ជូនទៅកាន់ជំរំរងគ្រោះទុរ្ភិក្សនៅ រដ្ឋ North Darfur

2024/08/07 10:54:34 pm        36

មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់សង្គ្រោះជីវិតបានត្រៀមរួចរាល់ នៅក្នុងកំពង់ផែរបស់ប្រទេសស៊ូដង់ សម្រាប់បញ្ជូនទៅកាន់ជំរំ Zamzam នៅ រដ្ឋ North Darfur ជាកន្លែងដែលក្រុមមន្ត្រី បានប្រកាសថា ស្ថានភាពទុរ្ភិក្សកើតមានឡើង។

ទោះជាយ៉ាងណា លោកស្រី Edem Wosornu នាយកផ្នែកប្រតិបត្តិការនិងគាំទ្រនៃការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការដឹកជញ្ជូនរួមមានថ្នាំពេទ្យសំខាន់ៗ ការផ្គត់ផ្គង់អាហារូបត្ថម្ភ ឱសថបន្សុទ្ធទឹកស្អាត និងសាប៊ូ កំពុងរង់ចាំការអនុម័ត និងការធានាសុវត្ថិភាព ដែលត្រូវការជាមុន ដើម្បីអាចដឹកជញ្ជូនបាន។

ក្នុងអំឡុងពេលសន្និសីទរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពមនុស្សធម៌ក្នុងប្រទេសស៊ូដង់ លោកស្រី បាននិយាយទៅកាន់សមាជិកថា វាមានសារៈសំខាន់ខ្លាំងដែលការអនុញ្ញាតយ៉ាងឆាប់រហ័សត្រូវបានផ្តល់ឲ្យសម្រាប់ដំណើរការផ្គត់ផ្គង់ ពីកំពង់ផែស៊ូដង់ទៅកាន់ជំរំនៅជិតរដ្ឋធានីនៃរដ្ឋ North Darfur គឺរដ្ឋធានី El Fasher ។ 

កិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីគណៈកម្មាធិការពិនិត្យគ្រោះទុរភិក្ស បានសន្និដ្ឋានថា ស្ថានភាពគ្រោះទុរ្ភិក្ស កើតមាននៅក្នុងជំរំ Zamzam ។

ជំនួយការនាយកប្រតិបត្តិ លោក Stephen Omollo មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយទៅកាន់សមាជិកថា ទីភ្នាក់ងារនេះ កំពុងពង្រីកប្រតិបត្តិការយ៉ាងសំខាន់នៅទូទាំងប្រទេស ហើយកម្មវិធីស្បៀងអាហារពិភពលោក (WFP) នឹងផ្តល់អាទិភាពដល់ប្រជាជនដែលអាចចូលទៅដល់ខណៈកំពុងប្រឈមមុខទៅនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរ រួមជាមួយអ្នកទាំងឡាយដែលបានភៀសខ្លួននៅខាងក្នុងប្រទេស។

មន្ត្រីនិយាយថា ជម្លោះត្រូវតែបញ្ឈប់ ហើយបទឈប់បាញ់នៅតែជាដំណោះស្រាយប្រកបដោយនិរន្តរភាពតែមួយគត់ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសស៊ូដង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm