ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែលនិយាយថា អ្នកទោសប៉ាឡេស្ទីនក្លាយជាកម្មវត្ថុនៃការបំពានជាប្រព័ន្ធ

2024/08/07 11:03:40 pm        31

របាយការណ៍ពីក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល B'Tselem បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល បានអនុវត្តន៍គោលនយោបាយជាប្រព័ន្ធនៃការបំពានអ្នកទោស និងធ្វើទារុណកម្ម ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ធ្វើឲ្យអ្នកទោសប៉ាឡេស្ទីន ក្លាយជាកម្មវត្ថុនៃអំពើឃោឃៅ ចាប់ពីអំពើហិង្សាយ៉ាងទំនើងចិត្ត រហូតដល់ការបំពានផ្លូវភេទ ។

ក្រុមមួយនេះ និយាយថា របាយការណ៍នេះ ផ្អែកលើបទសម្ភាសន៍ជាមួយជនប៉ាឡេស្ទីន ៥៥នាក់ មកពីតំបន់ហ្កាហ្សា តំបន់វ៉េសប៊ែង និងអ៊ីស្រាអែល ដែលត្រូវបានឃាត់ខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។

របាយការណ៍នេះ បានចេញរយៈពេលប៉ុន្មានថ្ងៃ ក្រោយយោធាអ៊ីស្រាអែលឃាត់ខ្លួនទាហាន ៩នាក់ ដែលរងការចោទប្រកាន់ថាបានបំពានធ្ងន់ធ្ងរលើអ្នកទោសនៅក្នុងមូលដ្ឋានយោធា ស្ថិតក្នុងតំបន់វាលខ្សាច់ Negev ។

យោងតាមការចេញសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែល បានឲ្យដឹងថា ទាហានទាំងនេះ ត្រូវបានចោទប្រកាន់ថាបានបំពានផ្លូវភេទលើសមាជិកអង្គភាពវរជនហាម៉ាស់ ។

អ្នកនាំពាក្យម្នាក់របស់សេវាកម្មពន្ធនាគារអ៊ីស្រាអែល និយាយថា អ្នកទោសទាំងអស់ ត្រូវបានគេប្រព្រឹត្តលើដោយអនុលោមតាមច្បាប់ ហើយសិទ្ធិមូលដ្ឋានទាំងអស់ ត្រូវបានអនុវត្តន៍តាមដោយឆ្មាំគុកទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ដោយឡែក យោធាអ៊ីស្រាអែល ដែលគ្រប់គ្រងមន្ទីរឃុំឃាំងមួយចំនួន ជាទីដែលអ្នកទោសប៉ាឡេស្ទីន បានជាប់ខ្លួននៅទីនោះ និយាយថា ពួកគេប្រតិបត្តិការដោយអនុលោមតាមច្បាប់ជាមូលដ្ឋាន ហើយអំណះអំណាងនៃការបំពាន ត្រូវបានស៊ើបអង្កេត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm