អ្នកនាំពាក្យសម្រាប់ស្ថាប័នអនុវត្តច្បាប់ក្នុងតំបន់ បានប្រាប់សារព័ត៌មាន TASSថា ពលរដ្ឋអ៊ីតាលីម្នាក់ ត្រូវបានឃុំខ្លួន នៅកណ្តាលទីក្រុងមូស្គូ ជុំវិញការបាញ់បង្ហោះយានដ្រូន។
អ្នកនាំពាក្យ បាននិយាយថា៖«ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីថ្ងៃចន្ទ។ យានដ្រូនមួយគ្រឿង ត្រូវបានគេឃើញ នៅពីខាងលើឧទ្យាន Zaryadye ។ មន្រ្តីអនុវត្តច្បាប់ បានកំណត់អត្តសញ្ញាណអ្នកបង្ហោះ យានដ្រូន ជាជនជាតិអ៊ីតាលី ដែលធ្វើការឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលីជាអ្នកបម្រើលើយន្តហោះ។ គាត់ត្រូវបានឃុំខ្លួន»។
បុរសនោះ បាននិយាយថា ខ្លួនគ្រាន់តែចង់ថតរូបភាពមួយចំនួននៃទីក្រុងមូស្គូ ហើយមិនបានដឹងអំពីការហាមឃាត់ការប្រើប្រាស់យានដ្រូន នៅក្នុងទីក្រុងមូស្គូនោះទេ។ យានដ្រូននេះ ត្រូវបានចាប់យកទៅពិនិត្យដោយក្រុមអ្នកជំនាញ ហើយបុរសនោះ ត្រូវបានបញ្ជាក់ឲ្យដឹងពីបទល្មើសនេះ។
ការហាមឃាត់លើការប្រើប្រាស់យានដ្រូន ត្រូវបានដាក់ដោយអភិបាលក្រុងមូស្គូលោក Sergey Sobyanin នៅដើមខែឧសភា ឆ្នាំ ២០២៣។ ការលើកលែងមួយ ត្រូវបានធ្វើឡើងចំពោះយានដ្រូនដែលត្រូវបានប្រើ ដោយមានការយល់ព្រមពីបណ្តាស្ថាប័នរដ្ឋាភិបាល»។