តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី៧ ខែសីហា) នេះ បានបញ្ជាឲ្យរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយ គឺគណបក្សបោះជំហានទៅមុខ (Move Forward) ជុំវិញយុទ្ធនាការដ៏ចម្រូងចម្រាសរបស់គណបក្សនេះ ក្នុងការស្វែងរកការធ្វើវិសោធនកម្មច្បាប់ ដែលការពារកុំឲ្យមានការរិះគន់ដល់របបរាជានិយមដ៏មានឥទ្ធិពល៕