តំណាង IFC ប្រចាំនៅកម្ពុជា កោតសរសើរភាពវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ

2024/08/07 11:19:00 pm        244

លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរអំពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូន និងបរិយាកាសសន្តិភាព និងភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។

លោក អាសាដ យ៉ាកុប បានថ្លែងកោតសរសើរបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួប លោក អាសាដ យ៉ាកុប ហើយដែលបានធ្វើការជាមួយជាមួយសម្ដេច និងកម្ពុជាអស់រយៈពេល៥ឆ្នាំមកនេះ ដោយបានឆ្លងកាត់នូវការលំបាកនានា ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសម្ដែងការសោកស្ដាយផងដែរ ដែល លោក អាសាដ យ៉ាកុប ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

លោក អាសាដ យ៉ាកុប បានគោរពជូនពរក្នុងឱកាសខួបកំណើតរបស់ សម្តេច និងបានសម្តែងនូវការអបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ សីហាកន្លងទៅ។លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសមានចិត្តរបស់សម្ដេចដែលបានចំណាយពេលវេលាទទួលជួប លោកនិងសហការី នៅពេលនេះ។

លោក អាសាដ យ៉ាកុប បានកោតសរសើរចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេស​ប្រកបដោយ​ជោគជ័យ និងបានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេមួយដែលបានដាក់ចេញនូវ​យុទ្ធសាស្ត្រ​ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដែលបានជាប់ចំណាត់​ថ្នាក់នៅអាស៊ី ហើយ ដែលឈានទៅដល់ការបើកសាលារៀនមុនគេ ពោលគឺមុនសហរដ្ឋ​អាមេរិកទៅទៀត។

លោកក៏បានបន្តគូសបញ្ជាក់ផងដែរ អំពីជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈរបស់កម្ពុជា​ក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២ ​និងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games នាពេលកន្លងទៅ។ លោកក៏បានលើកឡើងពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូន និងបរិយាកាសសន្តិភាព និងបានសម្តែងនូវការកោតសរសើរចំពោះភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោកក៏បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការជូនពរថ្ងៃខួបកំណើតសម្ដេច និងការអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយសម្ដេចបានជម្រាបជូនថា ការជីកព្រែកនេះ ពិតជាមានសារៈសំខាន់ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងបាន ព្រោះការដឹកជញ្ជូនតាមផ្លូវគោកត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក។

ចំពោះការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ សម្ដេចបានរំលឹកពីបទពិសោធន៍របស់កម្ពុជាក្នុងអតីតកាល ដែលរាល់ការផ្ទរអំណាច ម្ដងៗតែងមានភាពច្របូកច្របល់។ ការផ្ទេរអំណាចនាពេលនេះ គឺដើម្បីសុខសន្តិភាព ស្ថិរភាពយូរអង្វែង។

មុននឹងបញ្ចប់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងពីសភាពការណ៍តានតឹង​មួយចំនួន​នៅជុំវិញពិភពលោក នឹងបានកត់សម្គាល់ថា សន្តិសុខថា មពលអាចមានផលប៉ះពាល់ដល់យើង តែសន្តិសុខស្បៀងត្រូវតែធានាឱ្យបានដាច់ខាត។ សម្តេចក៏បានជូនពរ លោក អាសាដ យ៉ាកុប សម្រាប់ភារកិច្ចថ្មីនាពេលខាងមុខ និងសង្ឃឹមថាអ្នកបន្តវេនថ្មីនឹងបន្តសហការកាន់តែជិតស្និទ្ធិ​ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
2026/09/24 06:50:31 pm        1
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
2026/09/24 06:32:42 pm        1
កម្ពុជាប្តេជ្ញាចិត្ត​ផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​
2026/09/24 05:52:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

2026/09/24 06:50:31 pm
​ចារកម្ម​ដាណឺម៉ាក៖ ការឈ្លានពានរបស់រុស្ស៊ីលើសមាជិកណាតូ​ ទំនងមិន​មាន​ តែ​មិនអាចបដិសេធឡើយ
2026/09/24 06:50:30 pm
​អេក្វាឌ័រអំពាវនាវឲ្យ UNចាត់វិធានការលើឧក្រិដ្ឋកម្មអន្តរជាតិ និងចែករំលែកព័ត៌មានចារកម្ម
2026/09/24 06:38:29 pm
​កាសែតលក់ដាច់ជាង​គេ​របស់បារាំង នឹងកាត់បន្ថយការងារ​ជាង ១៥០កន្លែង​
2026/09/24 06:36:32 pm
​អ៊ីរ៉ង់លុបចោលជើងហោះហើរទាំងអស់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម
2026/09/24 06:34:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/24 12:39:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm