លោក Sergei Shoigu គឺជារដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និយាយថា រុស្ស៊ីដណ្តើមបានទឹកដីទំហំ ៤២០គ.មក្រឡា នៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី ១៤ ខែមិថុនារហូតមក ។
លោក Shoigu បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោកនៅទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីប្រទេសមួយនេះគឺលោក Ilham Aliyev ។
លោកថា នៅក្នុងរយៈពេល ២ខែកន្លងមកនេះ ដែនដីដែលរត្រូវរំដោះបានដោយក្រុមយុទ្ធជនរបស់ពួកយើង បានកើនឡើងដល់ទំហំ ៤២០គ.មក្រឡា ។
លោកបន្តថា យោងតាមទិន្នន័យចេញដោយក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងអ៊ុយក្រែន បាត់បង់ទាហានរបស់ពួកគេជាង ១៥៥.០០០នាក់ ។ វាគឺជាចំនួនដ៏ច្រើនលើសលប់មួយ ពោលគឺពួកគេបាត់បង់ទាហាន ៦ម៉ឺននាក់ ក្នុងរយៈពេល ១ខែ ។
លោក Shoigu បញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ វាអាចនឹងត្រូវបញ្ឈប់ បើសិនជាការទាមទាររបស់ប្រធានាធិបតីពួកយើង ត្រូវបានបំពេញរួចហើយនោះ ៕