គណៈកម្មកាអន្តរក្រសួងចុះវាយតម្លៃលើការងារថែទាំផ្លូវកៅស៊ូចំនួន៧ខ្សែ សរុប១០៨គីឡូម៉ែត្រ ក្នុងខេត្តពោធិ៍សាត់

2024/08/07 11:30:23 pm        267

ពោធិ៍សាត់ ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានដឹកនាំ គណៈកម្មកាអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការបានចុះត្រួតពិនិត្យ និង​វាយតម្លៃ​ដំណាក់​កាលទី១​លើ​ការ​ងារ​ថែ​ទាំ​ជា​ប្រចាំ​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន៧ខ្សែ សរុបមានប្រវែង ១០៨គីឡូនិង១៦០ម៉ែត្រ និងចុះត្រួតពិនិត្យលើការ​ងារ​បំពាក់​ស្លាកចរាចរណ៍តាមដងផ្លូវចំនួន៣ខ្សែសរុបចំនួន៣១០ស្លាក នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់។

ក្នុងឱកាសចុះពិនិត្យវាយតម្លៃនេះ គណៈកម្មកាអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងនោះដោយ ឯកឧត្តម ហួត សារឹម បានពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហើយឯកឧត្តមក៏បានជម្រាបជូនថាក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅកម្មវិធីជាអទិភាពចំនួន៤សំខាន់គឺ ទី១-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍នៅជនបទ ទី២-ការកែ​លម្អ​លក្ខ​ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ មានផ្នែកសុខភាព ទឹកស្អាតនិងអនាម័យជាដើម ទី៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជួយលើក​កម្ពស់​ជីវភា​ព​ប្រជាជន​តាម​ជន​បទ​ឱ្យ​មាន​ជីវភាព​កាន់​តែប្រសើរឡើង និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ នៅទីជនបទ ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ បច្ចុប្បន្ននៅទូទាំង​ប្រទេស​ផ្លូវ​ជន​បទ​សរុប​ប្រវែង​៥២០០០​គីឡូម៉ែត្រ គឺស្ថិតក្រោមដែនសមត្ថកិច្ចនៃក្រសួងអភិវឌ្ឍន៍ជនបទ មានទាំងផ្លូវកៅស៊ូ និង​ផ្លូវ​គ្រួសក្រហម ហើយក្រសួងបាននឹងកំពុងខិតខំលើការងារថែទាំផ្លូវទាំងនោះ ដើម្បីការ​ប្រើប្រាស់បា​ន​យូរអង្វែង និងងាយស្រួលធ្វើដំណើរ ដោយផ្តល់អាទិភាព​ដល់ផ្លូវ​ដែល​មាន​ចរាចរណ៍​មមា​ញឹក និងផ្លូវសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តមសូម​ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​សងខាងផ្លូវត្រូវចូលរួមជួយថែរក្សាផ្លូវទាំងអស់គ្នា កុំចាក់ដីលុបផ្លូវទឹកតាមសងខាងផ្លូវ និង​សូម​ឱ្យអាជ្ញាធរភូមិ-ឃុំ ចូលរួមទប់ស្កាត់លើរថយន្តដឹកលើទំងន់ផងដែរ ។

គួរឱ្យដឹងដែរថា ផ្លូវកៅស៊ូDBSTទាំង៧ខ្សែដែលត្រូវពិនិត្យ និង​វាយ​តំលៃ​លើ​ការងារ​ថែ​ទាំ​ក្នុង​ពេល​នេះ​រួមមាន ២ខ្សែគឺស្ថិតក្នុងស្រុកកណ្តៀងនិងក្រុងពោធិ៍សាត់ប្រវែងប្រមាណ៣១គីឡូម៉ែត្រ , ៣ខ្សែ​ស្ថិតក្នុងស្រុកបាកាននិងស្រុកភ្នំក្រវាញ ប្រវែងសរុបជិត៤៦គីឡូម៉ែត្រ និង២ខ្សែទៀត​ស្ថិត​ក្នុង​ស្រុក​តាលោសែនជ័យ ប្រវែងសរុបប្រមាណ៣២គីឡូណម៉ែត្រ ចំពោះផ្លូវដែល​ត្រូវ​បំពាក់​ស្លាក​ចរាចរ​ណ៍​គឺ១ខ្សែស្ថិតក្នុងឃុំក្បាលត្រាចមានបំពាក់ស្លាក់ចំនួន១០០ និងផ្លូវ២ខ្សែទៀត​ក្នុងស្រុក​ភ្នំក្រវាញ​បំពាក់​ស្លាកចំនួន២១០ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
2026/09/28 08:57:42 pm        1
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
2026/09/28 06:57:53 pm        1
អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
2026/09/28 06:18:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម

2026/09/28 08:57:42 pm
​ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
2026/09/28 07:12:05 pm
​វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
2026/09/28 07:10:06 pm
​Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
2026/09/28 06:57:53 pm
​បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
2026/09/28 06:35:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 06:24:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm