នៅថ្ងៃពុធនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ភាគកណ្តាលប្រទេសអេស្ប៉ាញ ដែលនាំឲ្យមានការបង្ខាំងមនុស្សមិនឲ្យចេញក្រៅនៅតាមទីក្រុងចំនួន ៤ដើម្បីការពារពួកគេពីផលប៉ះពាល់ដោយសារផ្សែង ។
ភ្លើងឆេះព្រៃនេះ បណ្តាលមកពីឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្តកាលពីព្រឹកថ្ងៃអង្គារ ហើយអណ្តាតភ្លើង បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែសីតុណ្ហភាពខ្ពស់ និងស្ថានភាពសំណើមទាបនៅតំបន់នោះ ។
មនុស្សជាង ២០០នាក់ រួមទាំងសមាជិកមកពីអង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ បានធ្វើការទាំងយប់ ដោយប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ដើម្បីពន្លត់អណ្តាតភ្លើង ៕