ស្ថានទូតរុស្ស៊ីនៅទីក្រុងដាក្កា បានច្រានចោលផែនការជម្លៀសជនជាតិរុស្ស៊ីចេញពីប្រទេសបង់ក្លាដែស។
ស្ថានទូត បានប្រាប់សារព័ត៌មាន TASS ថា៖«ពុំមានផែនការសម្រាប់ការជម្លៀសទេ ដោយសារតែមិនមានសារថ្មីពីនរណាម្នាក់ ដែលកំពុងស្វែងរកការចាកចេញទេ»។
ស្ថានទូត បានបន្ថែមថា ស្ថានការណ៍ជុំវិញអគារស្ថានទូតរុស្ស៊ីនៅក្នុងទីក្រុងដាក្កា គឺមានភាពស្ងប់ស្ងាត់។
ស្ថានទូត បាននិយាយថា ទាំងពលរដ្ឋរុស្ស៊ីដែលចូលរួមក្នុងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ruppur នៅក្នុងប្រទេសអាស៊ីខាងត្បូង គឺមិនស្ថិតក្នុងគ្រោះថ្នាក់ណាមួយនោះទេ។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានចាកចេញពីប្រទេសនេះ ចំពេលមានបាតុកម្មដ៏ធំប្រឆាំងរដ្ឋាភិបាល។ កាលពីថ្ងៃអង្គារ ម្ចាស់រង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus ត្រូវបានតែងតាំងឲ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងប្រទេសបង់ក្លាដែស។ នៅតាមទីក្រុងមួយចំនួន ការតវ៉ាប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី កំពុងបន្ត ខណៈដែលផ្ទះរបស់អ្នកគាំទ្រអតីតគណបក្សកាន់អំណាច Awami League កំពុងត្រូវបានវាយប្រហារ។