[UPDATE] តុលាការថៃសម្រេចរំលាយគណបក្សប្រឆាំង គឺគណបក្សបោះជំហានទៅមុខ

2024/08/07 04:49:03 pm        122

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី៧ ខែសីហា) នេះ បានចេញសេចក្ដីសម្រេចរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយ គឺគណបក្សបោះជំហានទៅមុខ (Move Forward) ជុំវិញយុទ្ធនាការដ៏ចម្រូងចម្រាសរបស់គណបក្សនេះ ក្នុងការស្វែងរកការធ្វើវិសោធនកម្មច្បាប់ ដែលការពារកុំឲ្យមានការរិះគន់ដល់របបរាជានិយមដ៏មានឥទ្ធិពល។

ការរំលាយគណបក្សឈ្នះការបោះឆ្នោតឆ្នាំ២០២៣ គឺជាឧបសគ្គចុះចុងក្រោយបំផុត សម្រាប់គណបក្សនយោបាយធំៗរបស់ប្រទេសថៃដែលនៅតែជាប់នៅក្នុងសមរភូមិដ៏ច្របូកច្របល់ អស់រយៈពេល ២ទសវត្សរ៍មកហើយ ដើម្បីដណ្ដើមអំណាចជាមួយនឹងទំនាក់ទំនងដ៏មានឥទ្ធិពលរបស់ក្រុមអភិរក្សនិយម គ្រួសារអ្នកមានទ្រព្យធន និងឧត្តមសេនីយ៍រាជានិយម។

គួរបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងក្នុងរយៈពេល ៦ខែបន្ទាប់ពីតុលាការដដែលនេះ បានបញ្ជាឲ្យគណបក្សបោះជំហានទៅមុខទម្លាក់ចោលផែនការរបស់ខ្លួន ដែលទាមទារឲ្យធ្វើកំណែទម្រង់ច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ ដោយសម្រេចថា យុទ្ធនាការនោះផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយមានហានិភ័យបំផ្លាញប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ តែការចោទប្រកាន់នោះ ត្រូវបានគណបក្សបដិសេធ។

ទោះបីជាការរំលាយនេះ ទំនងជាធ្វើឲ្យមានការក្រេវក្រោធពីអ្នកបោះឆ្នោតវ័យក្មេង និងនៅទីក្រុងរាប់លានដែលគាំទ្រចលនា និងរបៀបវារៈដ៏ជឿនលឿនរបស់គណបក្សបោះជំហានទៅមុខក៏ដោយ ក៏ផលប៉ះពាល់នៃសេចក្តីសម្រេចនេះ ត្រូវបានគេរំពឹងថា នឹងមានកម្រិត ដោយមានតែនាយកប្រតិបត្តិ ទាំងបច្ចុប្បន្ន និងអតីតចំនួន ១១រូបប៉ុណ្ណោះរបស់គណបក្ស ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ។

នោះមានន័យថា សមាជិកសភាចំនួន ១៤៣នាក់របស់គណបក្ស នឹងរក្សាអាសនៈរបស់ពួកគេ ហើយត្រូវបានគេរំពឹងថា នឹងរៀបចំឡើងវិញនៅក្រោមគណបក្សថ្មីមួយ ដូចដែលពួកគេធ្លាប់បានធ្វើនៅឆ្នាំ២០២០ នៅពេលដែលគណបក្សមុន គឺ Future Forward ត្រូវបានរំលាយដោយសារការរំលោភលើច្បាប់មូលនិធិយុទ្ធនាការ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am