ក្រុមអ្នកពន្លត់អគ្គិភ័យបានរាយការណ៍ឲ្យដឹងថា ចំហេះព្រៃដែលរាលដាលកាន់តែខ្លាំងដោយសារកម្លាំងខ្យល់ នៅតំបន់ភ្នំមួយ ពីលើទីក្រុង San Bernardino ភាគខាងត្បូងរដ្ឋ California បានដុតបំផ្លាញផ្ទះសម្បែងច្រើនខ្នង និងជំរុញឲ្យមានការជម្លៀសចេញ មុនពេលអណ្ដាតភ្លើងត្រូវបានគ្រប់គ្រង កាលពីថ្ងៃអង្គារ (ទី៦ ខែសីហា)។
រូបភាពវីដេអូពីទូរទស្សន៍ KTLA 5 បានបង្ហាញឲ្យឃើញផ្ទះយ៉ាងតិច ៥ខ្នង បានរងការខូចខខាត។ អគ្គិភ័យដែលបានកើតឡើង កាលពីថ្ងៃទី៥ សីហា បានឆាបឆេះផ្ទៃដីអស់ ៤០ហិកតា ហើយកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបាន។
គួរបញ្ជាក់ថា បន្ទាប់ពីរដូវរងាសើម សីតុណ្ហភាពក្តៅ និងការរីកលូតលាស់នៃដើមរុក្ខជាតិនានា បានបង្កើតឲ្យមានលក្ខខណ្ឌចំហេះយ៉ាងល្អប្រសើរ។ ចំណែកបម្រែបម្រួលអាកាសធាតុ បានធ្វើរលកកម្ដៅក្ដៅកាន់តែខ្លាំងឡើងៗ។
ជាមួយគ្នានេះ អគ្គិភ័យមួយផ្សេងទៀត គឺ Park Fire បានចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា នៅតំបន់ភ្នំភាគខាងជើងនៃទីក្រុង Sacramento ដោយអគ្គិភ័យនេះបានក្លាយជាចំហេះដ៏ធំបំផុតជាងគេទី៤ក្នុងគំណត់ត្រារបស់រដ្ឋកា California។ វាបានដុតបំផ្លាញផ្ទៃដីជាង ៤.៨០០ហិកតា បង្កការខូចខាតដល់ហេដ្ឋរចនាសម្ព័ន្ធចំនួន ៦៤០កន្លែង។
អណ្តាតភ្លើងនេះ បានឆាបឆេះលើផ្ទៃដីប្រហែល ១៦៧.០០០ហិកតា ត្រឹមព្រឹកថ្ងៃទី៦ ខែសីហានេះ ហើយត្រូវបានទប់ស្កាត់ ៣៤ភាគរយ៕