ក្រុមជីវពលហាម៉ាស់ បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញការវាយប្រហាររថក្រោះរបស់អ៊ីស្រាអែលនៅទីក្រុង Rafah ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីទីតាំង និងកាលបរិច្ឆេតថតវីដេអូនេះ ។
នៅក្នុងវីដេអូ គេឮសំឡេងពន្យល់យុទ្ធសាស្រ្តនៃការវាយប្រហារនៅលើផែនដី ដោយចង់សំដៅលើការពួនស្ទាក់វាយប្រហារដែលក្រុមមួយនេះ និយាយថា វាត្រូវបានធ្វើឡើងតាងនាមឲ្យមេដឹកនាំនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh ដែលត្រូវបានគេធ្វើឃាតនៅក្នុងទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។
នៅក្នុងរូបភាពវីដេអូឃ្លីបនេះដែរ គេឃើញកន្លែងជើងទម្ររ៉ុក្កែតដែលបាញ់រថក្រោះ ជាមួយចំណងជើងជាភាសាអារ៉ាប់បញ្ជាក់ពីគោលដៅវាយប្រហារ និងអាវុធដែលត្រូវបានប្រើប្រាស់ ៕