ប្រភពព័ត៌មានពីក្រុមនគរបាល បានបញ្ជាក់ថា បាតុកម្មរបស់ក្រុមនិយមស្តាំជាង ១០០កន្លែង និងបាតុកម្មតបតវិញប្រហែល៣០កន្លែង គ្រោងនឹងរៀបចំឡើងនៅយប់ថ្ងៃពុធនេះ ។
ស្ថានការណ៍នៅចក្រភពអង់គ្លេសកាន់តែក្តៅគគុក ស្របដែលក្រុមបាតុករប្រឆាំងជនមូស្លីម និងប្រឆាំងជនអន្តោប្រវេសន៍បានបង្កអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ខណៈប៉ូលិសបានបង្រាបក្រុមនេះយ៉ាងហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ៕