កូរ៉េខាងត្បូង៖ ការបង្កើតអាវុធនុយក្លេអ៊ែរនឹងធ្វើឱ្យខូចទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

2024/08/08 05:25:14 pm        191

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានប្រាប់សារព័ត៌មានរ៉យទ័រថា «កូរ៉េខាងត្បូង អាចនឹងធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងបង្កការភ្ញាក់ផ្អើលទីផ្សារហិរញ្ញវត្ថុ ប្រសិនបើខ្លួនចាប់ផ្តើមបង្កើតសព្វាវុធនុយក្លេអ៊ែរ» ដោយច្រានចោលការអំពាវនាវក្នុងស្រុកជាថ្មីដែលថាឱ្យប្រទេសនេះមានឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដើម្បីរារាំងកូរ៉េខាងជើង។

ខណៈប្រទេសជិតខាងកូរ៉េខាងជើង ខិតខំពង្រីកសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលយ៉ាងឆាប់រហ័ស ក្រុមមន្ត្រីកូរ៉េខាងត្បូងកាន់តែច្រើន និងសមាជិកបក្សកាន់អំណាចអភិរក្សនិយម របស់លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានអំពាវនាវក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

ការរំពឹងទុកនៃអាណត្តិមួយទៀតសម្រាប់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានត្អូញត្អែរអំពីការចំណាយនៃវត្តមានយោធារបស់អាមេរិកនៅកូរ៉េខាងត្បូង ហើយនិងបានចាប់ផ្តើមកិច្ចចរចាដែលមិនធ្លាប់មានពីមុនមកជាមួយកូរ៉េខាងជើង ក៏បានជំរុញឱ្យមានការជជែកពិភាក្សាបន្ថែមទៀតផងដែរលើបញ្ហាឃ្លាំងអាវុធនោះ។

ប៉ុន្តែលោក Shin អតីតឧត្តមសេនីយយោធាផ្កាយបីដែលធ្លាប់ធ្វើជាតំណាងរាស្រ្តក្នុងបក្សរបស់លោក Yoon បាននិយាយថា ការមានឃ្លាំងអាវុធនុយក្លេអ៊ែរក្នុងស្រុកគឺប្រថុយនឹងការបំផ្លិចបំផ្លាញដល់ជំហរការទូត និងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។

លោក Shin ទទួលស្គាល់ថាការជជែកវែកញែកក្នុងចំណោមអ្នកនយោបាយ និងអ្នកជំនាញខាងគោលនយោបាយការបរទេស គឺជាសញ្ញាមួយដែលថាប្រជាជនកូរ៉េខាងត្បូងជាច្រើននៅតែព្រួយបារម្ភអំពីការប្ដេជ្ញាបន្តទប់ស្កាត់របស់អាមេរិក។ លោកបន្ថែមថា៖ ប៉ុន្តែការជំរុញរបស់សម្ព័ន្ធមិត្តក្នុងការពង្រឹងការរារាំងនោះ គឺជាវិធី «ងាយស្រួល មានប្រសិទ្ធភាព និងសន្តិភាពបំផុត» ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm