រោងចក្រកាត់ដេរធំៗនៅក្នុងប្រទេសបង់ក្លាដែស ដែលព្យាករណ៍ថាមានចំនួន ៩០% នៃការនាំចេញរបស់ប្រទេសនេះ បានបើកដំណើរការឡើងវិញកាលពីថ្ងៃពុធ ៧ សីហា ដោយសង្ឃឹមថានឹងអាចដំណើរការឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីផលិតកម្មត្រូវបានរំខានដោយការតវ៉ាដោយហិង្សាដែលបានបណ្តេញនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ពីតំណែងក្នុងសប្តាហ៍នេះ។

រោងចក្រកាត់ដេរ និងវាយនភណ្ឌ ដែលផ្គត់ផ្គង់ម៉ាកយីហោល្បីៗរបស់លោកខាងលិច ដូចជា H&M, Zara និង Carrefour ត្រូវបានបង្ខំឱ្យបិទក្រោមបម្រាមគោចរដែលបានអនុវត្តន៍អំឡុងពេលមានភាពចលាចលផ្ដាច់ជីវិតមនុស្សជាង៤០០នាក់។
កម្មរោងចក្រ វ័យ៣៨ឆ្នាំម្នាក់ នៅរោងចក្រនេះបានប្រាប់សារព័ត៌មាន Reutersថា យើងចេញពីការងារ អង្គុយនៅផ្ទះអត់ការងារធ្វើ យើងភ័យខ្លាច យើងជាអ្នកក្រពឹងលើប្រាក់ឈ្នួលប្រចាំថ្ងៃ និងប្រាក់បន្ថែមម៉ោង បើយើងអង្គុយនៅតែផ្ទះបែបនេះ តើធ្វើម៉េចយើងអាចរ៉ាប់រងគ្រួសារយើងបាន។
អ្នកគ្រប់គ្រងរោងចក្រ លោក អ៊ីមដាឌុល ហាក (Emdadul Haq) បាននិយាយថា រោងចក្របានបាត់បង់ការផលិតចំនួន២២៨.០០០ វគ្គ ដែលមានតម្លៃ ១០៧.០០០ ដុល្លារ។ លោកបាននិយាយថា សរុបមករោងចក្រ Urmi Group ដែលរាប់បញ្ចូលទាំងផលិតផលសម្លៀកបំពាក់ ប្រ៊ែន H&M ប្រ៊ែន Uniqlo 9983.T របស់ប្រទេសជប៉ុន និងម៉ាក Marks និង Spencer MKS.L របស់ចក្រភពអង់គ្លេស ក្នុងចំណោមអតិថិជនរបស់ខ្លួន បានខាតបង់ប្រហែល ២,២ លានដុល្លារសម្រាប់ម៉ាកយីហោល្បីៗទាំង៣។
យោងតាមអង្គការពាណិជ្ជកម្មពិភពលោក បង់ក្លាដែស គឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីបីនៅលើពិភពលោកកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិន និងសហភាពអឺរ៉ុប ។ជិតពាក់កណ្តាលនៃការនាំចេញរបស់ខ្លួនក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ គឺ ទៅកាន់សហភាពអឺរ៉ុប ដែលមានតម្លៃ ២១,៦៥ ពាន់លានដុល្លារ៕