រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជួបជាមួយនាយកប្រតិបត្តិអង្គការ Gavi នៅសាធារណៈរដ្ឋប្រជាមានិតឡាវ

2024/08/08 06:42:45 pm        138

នៅក្នុងអំឡុងពេលបំពេញបេសកកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជា​មួយ​លោក​ស្រី​វេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ និងប្រតិភូ Gavi, the Vaccine Alliance និងប្រតិភូ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានថ្លែង​អំណរគុណចំពោះ​ការគាំទ្រ​ជា​បន្ត​បន្ទាប់​របស់ Gavi ដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០១។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ Gavi ដែលបានប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិ​ផ្តល់​ថ្នាំ​​បង្ការរបស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល ៥ ឆ្នាំ(២០២៣ ដល់ ២០២៧)បន្ថែម ដែលការគាំទ្រថ្មីនេះរបស់ Gavi ផ្តោតលើគ្រប់ទារក/កុមារ និង​សហគមន៍​ងាយ​រង​គ្រោះ។​

សូមបញ្ជាក់ថា ការចាក់ថ្នាំបង្ការ គឺជាសេវាកម្មសំខាន់មួយ និងជាវិធាន​ការ​បង្ការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុតមួយ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា។ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជា​ច្រើន ដែលរួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា និងទារកក្នុង​ប្រទេស​។ កម្ពុជារក្សាបាននូវស្ថានភាពគ្មានជំងឺស្វិតដៃជើងតាំងពីឆ្នាំ២០០០ ការលុបបំបាត់​តេតាណូ​​សមាតា និងទារកតាំងពីឆ្នាំ២០១៥ ហើយក្រសួងសុខាភិបាលកម្ពុជា ប្តេជ្ញា​រក្សា​សមិទ្ធ​ផល​ទាំង​នេះបន្តទៅមុខទៀត។ 

ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមកា​រ​ដឹក​នាំ​ប្រកប​ដោយ​គតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួង​សុខាភិបាល​បាន​ដាក់​គោល​ដៅ​ធានា​នូវ​ជីវិត​មានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ កម្មវិធីចាក់​ថ្នាំ​បង្ការ​ ជាសេវាស្នូលនៃការថែទាំសុខភាពបឋម ដើម្បីសម្រេច​បាន​នូវ​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកល​។ ក្រសួងសុខាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកសេវាផ្តល់ថ្នាំបង្ការដែលមានគុណភាព​ខ្ពស់ដល់គ្រប់សហគមន៍រួមទាំងប្រជាជនដែលមានហានិភ័យខ្ពស់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm