KOICA និង MLVT កំពុងនឹងដាក់បញ្ជូល ICT នៅវិទ្យាស្ថាន TVET ដើម្បីឆ្លើយតបទីផ្សារការងារ

2024/08/08 07:03:26 pm        327

ភ្នំពេញ ÷ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ MLVT បានកំពុងអភិវឌ្ឍនិង ដាក់បញ្ចូលនូវកម្មវិធីសិក្សាជំនាញ ICT នៅតាមបណ្តាវិទ្យាស្ថាន TVET សាធារណៈទាំង២០របស់គម្រោង ឱ្យមានភាពស៊ីសង្វាក់ ស្របតាមទីផ្សារការងារ ICT នៅកម្ពុជា ផ្តល់ជំនាញច្បាស់លាស់ដល់និស្សិត អាចយកទៅអនុវត្តផ្ទាល់នៅតាមស្ថាប័ន ក្រុមហ៊ុន ការងារនានា។

Korea Productivity Center – Sangmyung University Consortium ក្រោមគម្រោងសម្រាប់ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងកម្មវិធី ICT នៅក្នុងវិទ្យាស្ថាន TVET នៅកម្ពុជា ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ KOICA នៅក្នុងសប្តាហ៍កន្លងមកនេះ បានរៀបចំកិច្ចប្រជុំលើកម្មវិធីសិក្សា ICT ក្នុងគោលបំណងសំខាន់ នៃកិច្ចប្រជុំ នេះ គឺដើម្បីធានាថា កម្មវិធីសិក្សាជំនាញ ICT ដែលនឹងត្រូវដាក់បញ្ចូលនៅក្នុងវិទ្យាស្ថាន TVET ឱ្យមានភាពស៊ីសង្វាក់ស្របតាម ទីផ្សារការងារ ICT បច្ចុប្បន្ននៅកម្ពុជា។ កម្មវិធីសិក្សា ICT ដែលបានរៀបចំស្នើក្នុងការកែលម្អបន្ថែមរួមមាន មុខវិជ្ជាសំខាន់ៗដូចជា៖ database programming, server programming, and web development ដែលសុទ្ធសឹងតែជាមុខវិជ្ជាដែលចាំបាច់នៅក្នុង ជំនាញ ICT ។ ហើយកម្មវិធីសិក្សា ICT ក៏ជាការអភិវឌ្ឍន៍បន្ថែមរួមមាន៖ Internet of things, edge computing, web application development ដើម្បីផ្តល់ជំនាញច្បាស់លាស់មួយ ដល់និស្សិតអាចយកទៅអនុវត្តផ្ទាល់នៅតាមស្ថាប័នការងារនានា។

ជុំវិញកម្មវិធីខាងលើនេះដែរ, ស្ថាប័នពាក់ព័ន្ធដែលបានចូលរួម បានផ្តល់មតិយ៉ាងសកម្ម ក្នុងកិច្ចពិភាក្សាអំពីជំនាញ ក្នុង វិស័យការងារ ក៏ដូចជាស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ក្នុងនោះចំពោះតំណាង មកពីវិស័យធនាគារនិងក្រុមហ៊ុនឯកជនផ្សេងៗ ក៏បានធ្វើការចែករំលែក អំពីការយល់ឃើញទាក់ទងនឹងផែនការជ្រើសរើសបុគ្គលិក នាពេលអនាគត គឺបានផ្តល់តម្លៃលើសមត្ថភាព។ បញ្ហានេះចំពោះអ្នកដែលមកពីបណ្តាស្ថាប័នផ្សេងៗទៀតដែលបានចូលរួម បាន សម្តែងភាពរីករាយយ៉ាងខ្លាំង ចំពោះការបញ្ជូលកម្មវិធីសិក្សាជំនាញ ICT នេះឡើង។ ខណៈដែលក្រុមហ៊ុនមួយចំនួន ក៏បង្ហាញនូវ ការពេញចិត្ត ក្នុងការជ្រើសរើសនិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន TVET សាធារណៈដើម្បីបម្រើការងារផងដែរ។

លោក Min Phannarak ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន CODE CLANS បានលើកឡើងអំពីសារៈសំខាន់ នៃកិច្ចសហការ រវាងវិទ្យាស្ថាន TVET សាធារណៈ និងវិស័យឯកជន ក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា ICT ដែលនេះជាឱកាសដ៏ល្អសម្រាប់វិទ្យាស្ថាន TVET សាធារណៈ និងវិស័យឯកជន ក្នុងការរួមគ្នាពិភាក្សាអំពីការអភិវឌ្ឍន៍កម្មវិធីសិក្សា ដែលនឹងបង្កើតធនធានមនុស្សនាពេល អនាគត។ លោកMin Phannarak ក៏បានបញ្ជាក់អំពីតម្រូវការសម្រាប់ការបន្តកិច្ចសន្ទនា និងកិច្ចសហការដើម្បីជម្រុញឱ្យជំនាញ ICT ក្នុងប្រទេសកម្ពុជាជឿនលឿនទៅមុខ។

សូមបញ្ជាក់ថា គម្រោងខាងលើនេះគឺមានគោលដៅលើកកម្ពស់វិទ្យាស្ថាន TVET សាធារណៈ ត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកដឹក នាំ ក្នុងការបណ្តុះបណ្តាលបច្ចេកទេសក្នុងជំនាញ ICT, គោលបំណងគម្រោងនេះរួមមាន៖ ការពង្រឹងកម្មវិធីសិក្សាជំនាញ ICT ឱ្យស្របតាមតម្រូវការការងារ, ការពង្រឹងសមត្ថភាពគ្រូបង្រៀនជំនាញ ICT តាមរយៈការបណ្តុះបណ្តាលទាំងនៅក្នុងប្រទេសកូរ៉េ និងក្នុងស្រុក, ការបង្កើតបរិយាកាសសិក្សាជំនាញ ICT តាមរយៈការកែលម្អគ្រឿងបរិក្ខារសិក្សាឱ្យកាន់តែប្រសើរឡើង និងគាំទ្រ រាល់កម្មវិធីពាក់ព័ន្ធលើជំនាញ ICT តាមរយៈកិច្ចសហការ និងការប្រកួតប្រជែងផ្សេងៗទៀត។ ក្នុងកិច្ចពិភាក្សាខាងលើនេះបានផ្តោត លើវិស័យការងារក៏ដូចជា ស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាពតាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ៕

អត្ថបទ: សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm