ឯកឧត្តមបណ្ឌិត លី ធុជ ថ្លែងអំណរ​គុណប្រទេសស្វីស សម្រាប់​ការ​គាំទ្រ​ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផា និងការ​បោសសម្អាតមីននៅកម្ពុជា

2024/08/08 12:24:48 pm        90

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ខណៈចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីប្រារព្ធទិវា​ជាតិ​នៃ​សហព័ន្ធ​ស្វីស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម​បាន​វាយ​តម្លៃ​ខ្ពស់​នូវ​ភាព​ជា​ដៃគូ​យូរ​អង្វែង​រវាង​កម្ពុជា-ស្វីស និងថ្លែងអំណរ​គុណ​សម្រាប់​ការ​គាំទ្រ​របស់​ប្រទេស​ស្វីស​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អស់រយៈពេលជាង ៣០ឆ្នាំ ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធផល នៃ​ការ​ថែទាំ​សុខ​ភាព​សម្រាប់​កុមារក​ម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សរាប់ មិនអស់​និង​ជាពិសេស​ចំពោះតួនាទី​ជា​ប្រធាន​នៃអ​នុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស របស់កម្ពុជា។

ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជា និងស្វីស មានទំនាក់ទំ​នង​ការ​ទូត​ជា​មួយ​គ្នាចាប់តាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះ ដែលត្រូវបានកំណត់​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ការ​យោគយល់គ្នា និងការសហការគ្នា ហើយការប្រារព្ធទិវាជាតិនាថ្ងៃនេះ គឹដើម្បីគោរព​ដល់​ស្មារតី​នៃ​មិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដែលបានចង​ភ្ជាប់​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូស បញ្ជាក់ទៀតថា ភា​ព​ជា​ដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ គឺជាសក្ខីភាព​មួយ​ចំពោះការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​សម្រាប់​សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាព ។ ប្រទេសស្វីស បានចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និ​ង​កិច្ចសហប្រតិបត្តិការ(SDC) ហើយតាមរយៈគម្រោង SDC បានជួយលើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ការកែលម្អជីវភាពរស់នៅ និងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុង​ឱកាសនោះផងដែរ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះកា​រ​គាំទ្រ​របស់​ប្រទេស​ស្វីស​ដល់​មន្ទីរ​​ពេទ្យ​គន្ធ​បុប្ផា​អស់​រយៈពេលជាង ៣០ ឆ្នាំ ក្នុងការធ្វើឱ្យប្រសើរ​ឡើង​នូវ​លទ្ធផល​នៃ​ការ​ថែទាំ​សុខ​ភាព​សម្រាប់​កុមារ​កម្ពុជា និងបានជួយ សង្គ្រោះជីវិតមនុស្សរាប់មិនអស់។

ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីស។ ការរួម​ចំណែក​របស់​រដ្ឋាភិបា​ល​ស្វីស​ចំពោះ​ការ​បោសសម្អាតមីន គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានគូសបញ្ជាក់​ពីសា​រៈ​សំខា​ន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ និងការលើក​កម្ពស់​សន្តិភាព​។ កម្ពុជាសង្ឃឹមថា ប្រទេសស្វីស ដែលជាដៃគូដ៏សំខាន់មួយ នឹងបន្តគាំទ្រដល់​គោល​ដៅ​របស់​កម្ពុជា​ក្នុងការក្លាយជាប្រទេសគ្មានមីន។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់​ការគាំទ្រ​ជា​បន្ត​បន្ទាប់​របស់​ប្រទេស​ស្វីសចំពោះតួនាទីជាប្រធាននៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស និងកិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិញលើកទី៥ របស់ប្រទេសកម្ពុជា។ ការគាំទ្រនេះ គឺមានសារៈសំខាន់​នៅ​ក្នុង​បេសកកម្ម​រួម​គ្នាក្នុងការលុបបំបាត់ការគំរាមកំហែងនៃគ្រាប់មីន និងលើកកម្ពស់​ពិភពលោក​ដែល​មាន​សុវត្ថិភាព និងសុវត្ថិភាពជាងមុន៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am