បង់ក្លាដែសកំពុងរង់ចាំការតែងតាំង រដ្ឋាភិបាលបណ្តោះអាសន្ន បន្ទាប់ពីភាពវឹកវរជាច្រើនសប្តាហ៍

2024/08/08 07:35:33 pm        45

ប្រទេសបង់ក្លាដែស នឹងកំណត់ពេលទទួលបានរដ្ឋាភិបាលបណ្តោះអាសន្នថ្មី ដឹកនាំដោយសេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការតវ៉ារបស់និស្សិតជាច្រើនសប្តាហ៍ដែលបានបង្ខំឱ្យនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina លាលែងពីតំណែង ហើយបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។

លោក Muhammad Yunus ជាអ្នកដែលគ្រោងនឹងដឹកនាំរដ្ឋាភិបាលចាំផ្ទះបន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំ កាលពីថ្ងៃពុធ បានអំពាវនាវឱ្យប្រជាជន «ត្រៀមខ្លួនដើម្បីកសាងប្រទេស» មុនពេលការវិលត្រឡប់របស់លោកដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ។

ការិយាល័យប្រធានាធិបតី និយាយថា អ្នកត្រួសត្រាយផ្នែកមីក្រូហិរញ្ញវត្ថុដែលឈ្នះរង្វាន់ណូបែល នឹងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ជាប្រធានទីប្រឹក្សា។

លោក Yunus បាននិយាយកាលពីថ្ងៃពុធ ក្នុងសេចក្តីថ្លែងការណ៍ថា «សូមស្ងប់ស្ងាត់ និងត្រៀមខ្លួនដើម្បីកសាងប្រទេស» មួយថ្ងៃមុនការមកដល់ប្រទេស ពីប្រទេសបារាំង ដោយជំរុញឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីមានអំពើហិង្សាច្រើនសប្តាហ៍ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤៥៥នាក់ស្លាប់។

លោកបាននិយាយថា «ប្រសិនបើយើងដើរលើផ្លូវនៃអំពើហិង្សា នោះអ្វីៗនឹងត្រូវបានបំផ្លាញ។

ការតែងតាំង បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំនិស្សិត បានអំពាវនាវឱ្យលោក Yunus អាយុ ៨៤ឆ្នាំ ដែលត្រូវបានផ្តល់កិត្តិយស ដោយសារតែការធ្វើឲ្យប្រជាជនរាប់លាននាក់ ចេញពីភាពក្រីក្រនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

ការិយាល័យប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេច ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតី លោក Mohammed Shahabuddin មេបញ្ជាការកងទ័ព កងទ័ពជើងទឹក ទ័ពអាកាស និងអ្នកដឹកនាំនិស្សិត។ មេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ Waker-Uz-Zaman បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថានឹងស្បថចូលកាន់តំណែងក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននៅថ្ងៃបន្ទាប់ ហើយលោកបានគាំទ្រ លោក Yunus ។

អត្ថបទដែលទាក់ទង

ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm       
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm