កររាប់រយនាក់ បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ នៅក្នុងទីក្រុង Medellin ភាគពាយ័ព្យប្រទេសកូឡុំប៊ី ដើម្បីទាមទារឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡា និងបដិសេធប្រធានាធិបតីដែលកំពុងកាន់អំណាចបច្ចុប្បន្ន លោក Nicolas Maduro បន្ទាប់ពីលទ្ធផលបោះឆ្នោតប្រធានាធិបតី មានភាពចម្រូងចម្រាស។

ប្រជាជនកូឡុំប៊ី និងប្រជាជនវេណេហ្ស៊ុយអេឡា ដែលរស់នៅក្នុងទីក្រុង Medellin បានមកប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ដើម្បីរិះគន់ខ្លាំងៗការក្លែងបន្លំការបោះឆ្នោតតាមដែលបានចោទប្រកាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានផ្តល់ជ័យជម្នះដល់ លោក Maduro ។

ក្រុមអ្នកតវ៉ា បានគ្រវីទង់ជាតិវេណេស៊ុយអេឡា និងបដា ដែលមានសារសរសេរដូចជា «សេរីភាពវេណេស៊ុយអេឡា» ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា។
ការតវ៉ាជាច្រើន បានផ្ទុះឡើងនៅទូទាំងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីអាជ្ញាធររៀបចំការបោះឆ្នោត បានប្រកាសថា លោក Maduro បានទទួលតំណែងអាណត្តិទី៣ ដោយទទួលបានសំឡេងឆ្នោត ៥១% ។
ប៉ុន្តែ ក្រុមប្រឆាំងរបស់ប្រទេស និយាយថា ការរាប់សន្លឹកឆ្នោតប្រហែល ៩០% បង្ហាញថាបេក្ខជនរបស់ខ្លួន គឺលោក Edmundo Gonzalez ទទួលបានការគាំទ្រច្រើនជាងពីរដង ពីប្រធានាធិបតី ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។