អ៊ីរ៉ង់ ស្វែងរកការគាំទ្រដើម្បីសងសឹកអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំនៃបណ្តាប្រទេសឥស្លាម

2024/08/08 07:55:27 pm        231

កិច្ចប្រជុំបន្ទាន់មួយរបស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម ត្រូវបានកោះប្រជុំ ក្នុងពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការធ្វើឃាតមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស នៅក្នុងប្រទេសអ៊ីរ៉ង់។

អ៊ីរ៉ង់ ដែលត្រៀមសងសឹកអ៊ីស្រាអែល បានស្វែងរកការយោគយល់ពីប្រជាជាតិឥស្លាមផ្សេងទៀត ដោយនិយាយថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីប្រើសិទ្ធិស្វ័យការពារ។

អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) មានសមាជិកចំនួន៥៧ប្រទេស នៅមជ្ឈិមបូព៌ា អាហ្វ្រិក អាស៊ី និងនៅកន្លែងផ្សេងទៀត។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសបន្ទាន់ បានធ្វើឡើងនៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ។ ការជួបប្រជុំគ្នានេះ បានធ្វើឡើង បន្ទាប់ពីការស្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh នៅក្រុងតេអេរ៉ង់ ជាទីដែលលោកកំពុងធ្វើទស្សនកិច្ច កាលពីថ្ងៃទី ៣១ ខែកក្កដា។ អ៊ីរ៉ង់ បានដាក់កំហុសលើអ៊ីស្រាអែល ចំពោះការធ្វើឃាតនេះ។

រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ លោក Ali Bagheri បាននិយាយទៅកាន់អ្នកចូលរួមថា ប្រទេសរបស់លោក គ្មានជម្រើសអ្វីក្រៅពីការអនុវត្តសិទ្ធិស្វ័យការពារ ដោយស្របច្បាប់នោះទេ ហើយសកម្មភាពបែបនេះគឺចាំបាច់ ដើម្បីទប់ស្កាត់ការរំលោភបន្ថែមទៀតលើដែនអធិបតេយ្យភាពរបស់ខ្លួន ហើយនឹងត្រូវបានអនុវត្តក្នុងលក្ខណៈឲ្យទាន់ពេលវេលា និងសមស្រប។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ខណៈអ្នកចូលរួម បានរិះគន់អ៊ីស្រាអែល ពួកគេបានលើកឡើងពីការព្រួយបារម្ភអំពីការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ន ដែលកំពុងវិវត្តទៅជាជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។

ជាមួយគ្នានេះ ក្រុមហេសបូឡា Shia ឥស្លាម មានមូលដ្ឋាននៅប្រទេសលីបង់ ក៏បានប្តេជ្ញាសងសឹកអ៊ីស្រាអែល និងបន្តបាញ់គ្រាប់រ៉ុក្កែត ចូលទៅក្នុងប្រទេសនេះ កាលពីថ្ងៃពុធ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm