ប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់លោក Macron ថាការឈ្លានពានណាមួយនឹងមិនត្រូវបានអត់ឱនឡើយ

2024/08/08 01:00:42 pm        182

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធ លោកប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) បានប្រាប់សមភាគីបារាំងលោក Emmanuel Macron ថា អ៊ីរ៉ង់នឹងមិននៅស្ងៀមចំពោះការឈ្លានពាននោះទេ ស្របពេលមានក្ដីបារម្ភការរីកធំនៃជម្លោះក្នុងតំបន់បន្ថែមទៀតបន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស នៅក្នុងទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន។ 

លោក ប៉េហ្សេស្គីអាន បានប្រាប់លោក Macron នៅក្នុងការហៅទូរស័ព្ទ ដោយរិះគន់អ៊ីស្រាអែលជុំវិញសង្រ្គាមក្នុងដែនដីហ្កាហ្សារយៈពេល១០ខែមកនេះថា អ៊ីរ៉ង់នឹងមិននៅស្ងៀមឡើយក្នុងការប្រឈមរាល់ការឈ្លានពានប្រឆាំងនឹងផលប្រយោជន៍ និងសន្តិសុខរបស់ខ្លួន។  

លោកបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចពិតជាកំពុងស្វែងរកការទប់ស្កាត់សង្រ្គាមនៅក្នុងតំបន់មែន ពួកគេត្រូវតែបង្ខំឱ្យរបបអ៊ីស្រាអែលឲ្យបញ្ឈប់អំពើប្រល័យពូជសាសន៍ និងការវាយប្រហារលើតំបន់ហ្កាហ្សា និងទទួលយកបទឈប់បាញ់។ 

កិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាមកំពុងត្រូវបានធ្វើឡើងកាលពីថ្ងៃពុធនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់អ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការសម្លាប់លោក Ismail Haniyeh អតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលមន្ត្រីអ៊ីស្រាអែល ពុំបានអះអាងទទួលខុសត្រូវចំពោះការស្លាប់នេះទេ។

ទីក្រុងតេអេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តគាំទ្រដោយអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាស និងហេសបូឡា បានចង្អុលមុខអ៊ីស្រាអែលថាបានសម្លាប់លោក Haniyeh កាលពីថ្ងៃទី ៣១ ខែកក្កដាឆ្នាំនេះ ។ ការស្លាប់របស់លោកគឺជាការសម្លាប់ជាបន្តបន្ទាប់នៃឥស្សរជនជាន់ខ្ពស់របស់ចលនាហាម៉ាសក្នុងអំឡុងសង្រ្គាមនៅដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am