បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris និងអនុប្រធានាធិបតីរបស់លោកស្រី គឺអភិបាលរដ្ឋ Minnesota លោក ធីម វ៉លស៍ (Tim Walz) បានលើកយកកេរ្តិ៍ឈ្មោះនៅបណ្ដា រដ្ឋ Midwestern របស់លោកដើម្បីជាទឹកតាងកាលពីថ្ងៃពុធ ៧ សីហា តាមរយៈការប្រមូលផ្តុំក្រុមអ្នកគាំទ្រនានា នៅក្នុងរដ្ឋដែលមានភាពប្រទាញប្រទង់គ្នា គឺរដ្ឋ Wisconsin និងរដ្ឋMichigan។

ខណៈលោកស្រី បានថ្លែងសុន្ទរកថា ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន បានស្រែកថា Kamala Kamala អ្នកមិនអាចលាក់បាំងបានទេ យើងនឹងមិនបោះឆ្នោតឲ្យអ្នកដែលប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ឡើយ ។

លោក Kamala Harris បានវាយបកលើក្រុមអ្នកតវ៉ាដែលរំខានដល់វេទិកាជួបជុំក្រុមអ្នកគាំទ្រលោកស្រីក្នុងទីក្រុង ឌីត្រយ រដ្ឋមីជីហ្គិនថា ប្រសិនបើអ្នកចង់ឲ្យលោក Donald Trump ឈ្នះការបោះឆ្នោត អញ្ចឹងអ្នកនិយាយមក។ លោកស្រី បានវាយប្រហារលោកTrumpថាជាមនុស្សអាត្មានិយមខ្លាំងណាស់ក្នុងការបម្រើពលរដ្ឋអាមេរិក។
បេក្ខជននៃគណបក្សប្រជាធិបតេយ្យកំពុងប្រើប្រាស់យុទ្ធនាការក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នា ដើម្បីណែនាំលោក វ៉លស៍ ដែលជាអតីតគ្រូបង្រៀន និងគ្រូបង្វឹកបាល់ទាត់ និងជាអតីតយុទ្ធជននៃកងឆ្មាំជាតិ ទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស។
ការស្ទង់មតិបង្ហាញថា លោកស្រី Harris បានលុបបំបាត់ការនាំមុខ ដែល Trump បានបង្កើតឡើងក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃយុទ្ធនាការរបស់លោកប្រធានាធិបតី Joe Biden ហើយគណបក្សប្រជាធិបតេយ្យដែលត្រូវបានផ្តល់ថាមពលឡើងវិញ ទទួលបានការបរិច្ចាគថវិកាយ៉ាងច្រើនសម្រាប់យុទ្ធនាការចាប់តាំងពីឈ្មោះរបស់លោកស្រីស្ថិតនៅលើសន្លឹកឆ្នោតកាលពីពីរសប្តាហ៍មុន៕