ក្រុម Top-8 ក្នុង​ជុំ​ទី​១ នឹងត្រូវ​ប្រកួត​វិលជុំ​ដណ្ដើម​ជើងឯក​លី​គ​កំពូល​កម្ពុជានៅ​ជុំ​ទី​២

2021/09/08 05:47:44 pm        262

​បាល់ទាត់៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ​(CNCC) បានប្រកាស​រូបមន្ដ​ប្រកួត​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ជា​ផ្លូវការ​ហើយដោយ​រក្សា​ការបែងចែក​ជា​ពីរ​ដដែល តែ​ប្លែក​ពី​រដូវ​កាល​មុន​បន្ដិចដោយ​លក្ខខណ្ឌ​ទី​១ សម្រាប់​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៨​ក្រុម ឬ​ហៅថា ក្រុម Top-8 ក្រោយ​បញ្ចប់​ជុំ​ទី​១ នឹងត្រូវ​ប្រកួត​វិលជុំនៅ​ជុំ​ទី​២ ដើម្បី​ប្រជែង​ឯក ខណៈ ៥​ក្រុម​មាន​ពិន្ទុ​តិចជាងគេនឹងត្រូវ​ប្រកួត​ជម្រុះ​រក​ក្រុម​ត្រូវ​កាត់​ចេញពី​លី​គឆ្នាំ​២០២២។​

​ការបញ្ជាក់​នេះបានធ្វើ​ឡើង​ក្នុង​ពិធី​ចាប់ឆ្នោត​ត្រៀម​ប្រកួត​ជុំ​ទី​២ កាលពី​ថ្ងៃទី​៧ ខែកញ្ញា​នេះ ស្របពេល​ការប្រកួត​ជុំ​ទី​១ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ។ ដូច្នេះ​ក្រោយ​បញ្ចប់​ការប្រកួត​ជុំ​ទី​១ សម្រាប់​ក្រុម​ឈរ​លេខ​រៀង​ទី​១ ដល់​លេខ​រៀង​ទី​៨ នឹងត្រូវ​ប្រកួត​វិលជុំ​ចំនួន ១​ជុំ​ទៀត ហើយ​ក្រុម​រកបាន​ពិន្ទុ​ខ្ពស់​ជាងគេនឹង​ក្លាយជា​ជើងឯក។ ចំណែក​ក្រុម​ឈរ​លេខ​រៀង​ទី​៩ ដល់​លេខ​រៀង​ទី​១៣ នឹងត្រូវ​ប្រកួត​វិលជុំ​ចំនួន ១​ជុំ​ដូចគ្នា ហើយ​ចុងបញ្ចប់​នៃ​ការប្រកួត​វិលជុំក្រុម​ឈរ​លេខ​រៀង​ទី​១៣ នឹងត្រូវ​កាត់ចេញ​ពី​លី​គ​រដូវ​កាល​ក្រោយ។​ ​គួរ​ដឹងថា ការផ្លាស់ប្ដូរ​រូបមន្ដ​ប្រកួត​នៅ​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជាដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ​ការប្រកួត​ត្រូវបាន​អូសបន្លាយក្រោយ​ការពន្យារពេល​ចំនួន ២​លើកមិនអាច​ឲ្យ​ការប្រកួត​ដំណើរការ​តាម​ផែនការ​បាន។ នេះ​គឺជា​ឆ្នាំ​ទី​២ ផងដែរ ដែល​លី​គបាន​ប្ដូរ​រូបមន្ដ​ប្រកួត​នៅ​ជុំ​ទី​២ បន្ទាប់ពី​ឆ្នាំ​២០២០ ដែល CNCC បាន​បែងចែក​ការប្រកួត​ជា​ពីរ​ដូចគ្នា តែ​កំណត់​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៦​ក្រុមដើម្បី​ប្រកួត​វិលជុំ​ដណ្ដើមពាន ផ្ទុយ​ពី​រដូវ​កាល​នេះដោយសារ​គណៈកម្មការ ក៏ដូចជា​សហព័ន្ធ​សម្លឹង​ឃើញ​លី​គ​មានការ​ប្រកួតប្រជែង​ខ្លាំង ក៏​សម្រេច​កំណត់​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៨​ក្រុមក្នុងចំណោម ១៣​ក្រុមដើម្បី​ប្រកួត​វិលជុំ​ដណ្ដើម​ជើងឯក​វិញ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​លី​គ​កំពូល​កម្ពុជាទើប​ដំណើរការ​ប្រកួត​បាន ១២​សប្ដាហ៍ ខណៈ​សល់​ការប្រកួត​មួយ​សប្ដាហ៍​ទៀតទើប​បញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​១។ ចំពោះ​លទ្ធផល​បណ្ដោះ​អាសន្ន ក្រុម​វិសាខាកំពុង​ឈរ​កំពូល​តារាង​មាន ២៥​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​មាន ២៤​ពិន្ទុ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​៣ និង​លេខ​៤ មាន ២២​ពិន្ទុ​ស្មើគ្នា។ រីឯ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រឈរ​លេខ​៥ មាន ២១​ពិន្ទុ​, ក្រុម​ណាហ្គា​វើ​ល​ដ៏ឈរ​លេខ​៦ មាន ១៩​ពិន្ទុ​, ក្រុម​កងយោធពល​ខេមរភូមិន្ទឈរ​លេខ​៧ មាន ១៦​ពិន្ទុ និង​ក្រុម​គិរីវង់ឈរ​លេខ​៨ មាន ១២​ពិន្ទុ​បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        60
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        91
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm