អាមេរិក ជំរុញឱ្យអ៊ីស្រាអែល ស៊ើបអង្កេតលើវីដេអូរំលោភបំពានផ្លូវភេទក្នុងពន្ធនាគារ

2024/08/08 01:26:18 pm        173

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (០៧ សីហា) បានជំរុញឱ្យអ៊ីស្រាអែល បើកការស៊ើបអង្កេត និងអនុវត្តច្បាប់លើអ្នកធ្វើខុស បន្ទាប់ពីវីដេអូមួយបានបែកធ្លាយ ដែលបង្ហាញទាហានអ៊ីស្រាអែលរំលោភបំពានផ្លូវភេទលើអ្នកទោសប៉ាឡេស្ទីន។

វីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែលនោះ បានបង្ហាញឱ្យឃើញទាហាន ជ្រើសរើសអ្នកទោសនៅមូលដ្ឋាន ស្ដេ តៃមែន (Sde Teiman) ជាទីដែលអ៊ីស្រាអែល ឃុំខ្លួនជនជាតិប៉ាឡេស្ទីន ក្នុងអំឡុងសង្រ្គាមហ្កាហ្សា។

វីដេអូនោះបង្ហាញឱ្យឃើញថា ទាហានអ៊ីស្រាអែលហាក់ដូចជាកំពុងធ្វើសកម្មភាពផ្លូវភេទលើអ្នកទោសដែលត្រូវបានជ្រើសរើស ដោយមានការបិទបាំងពីខែលនៅជាប់ជញ្ជាំង។ អ្នកទោសប៉ាឡេស្ទីនជាច្រើនដែលត្រូវបានដោះលែង តែងតែបានធ្វើការចោទប្រកាន់ពីទារុណកម្ម ការរំលោភ និងការបំពានផ្សេងៗទៀតនៅក្នុងមន្ទីរឃុំឃាំង ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែល បដិសេធ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា «យើងបានឃើញវីដេអូ និងរបាយការណ៍ពីការរំលោភផ្លូវភេទទាំងនោះ។ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវចាត់វិធានការស៊ើបអង្កេតអ្នក លើការចោទប្រកាន់ពីអំពើរំលោភបំពានទាំងនោះ ហើយនាំខ្លួនអ្នកធ្វើខុសឱ្យមកទទួលទោស»។

យោធាអ៊ីស្រាអែល កាលពីចុងខែកក្កដា បាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើ «ការសង្ស័យពីការរំលោភបំពាន» លើអ្នកជាប់ឃុំនៅមូលដ្ឋាន Sde Teiman នេះ បន្ទាប់ពីការចោទប្រកាន់ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស។ ទាហានប្រាំបួននាក់ត្រូវបានគេនាំខ្លួនទៅសាកសួរ ដែលជំរុញឱ្យសកម្មជនអ៊ីស្រាអែលស្តាំនិយមជ្រុលតវ៉ាប្រឆាំងនឹងការស៊ើបអង្កេតនោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am