លោក ធិន វិចិត្រ៖ ការប្រកួតកីឡាឧបសគ្គមានការចូលរួមពីកីឡាករ កីឡាការិនីច្រើន​លើសពីការរំពឹងទុក

2024/08/08 09:10:00 pm        215

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាឧបសគ្គកម្ពុជាបានគូសបញ្ជាក់ថា ការ​ប្រកួត​កីឡា​ឧបសគ្គ ដែលប្រារព្ធធ្វើឡើងខេត្ត ព្រះសីហនុ មានចំនួនកីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​យ៉ាង​ផុស​ផុលខ្លាំង លើសពីការរំពឹងទុក បើទោះបីជានេះជាប្រភេទកីឡាថ្មីសម្រាប់កម្ពុជាក្តី។

អគ្គ​លេខាធិការរូបនេះ គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឧបសគ្គនេះ ត្រូវបាន​រៀប​ចំ​ការ​ប្រកួត​ចំនួន ៣ជុំ ពោលគឺចំនួន៣សប្តាហ៍ ដោយសប្តាហ៍ទី១ ជាការប្រកួតវគ្គជម្រុះ ដែលបាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៤ ហើយការប្រកួតសម្រាប់សប្តាហ៍ទី២ គឺជាការប្រកួត​វគ្គ​ពាក់​កណ្តាល គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤ និងសប្តាហ៍ទី៣ ជា​ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងចាប់ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ ។ ការប្រកួតនេះមានការចូលរួមពីសាលាអន្តរជាតិ អ៊ីសិន អនុវិទ្យាល័យ ហ៊ុនសែន កម្មករ អនុ​វិទ្យាល័យ​សម្តេចឪ ក្លឹបសន្តិភាព ការ៉ាតេដូ សាលាជីវិត វិទ្យាល័យហ៊ុនសែនមិត្តភាព ក្លឹបភ្នំពេញ និង​ក្រុមមហាជន ដែលមានចំនួនអ្នកចូលរួម សរុប ២៣៦នាក់ ក្នុងនោះមាន​កីឡាការិនី​ចំនួន​៥២​នាក់​។

គោលបំណងសំខាន់មួយទៀត ក្នុងការរៀបចំការប្រកួតនៅខេត្តព្រះសីហនុនេះ គឺដើម្បីជា​ការ​បំផុស​ស្មារតី​ដល់យុវជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និង​បញ្ជៀស​យុវជនឱ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នូវ​ពាក្យស្លោក ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ប្រចាំជីវិត។ ជាមួយគ្នានេះ សហព័ន្ធ​កីឡាឧបសគ្គកម្ពុជាក៏មានបំណងសំខាន់មួយទៀត ក្នុងការបង្ក​ឱ្យ​មានភាព​ទាក់​ទាញ​ដល់​វិស័យទេសចរណ៍ផងដែរ។

លោក ធិន វិចិត្រ សង្កត់ធ្ងន់ថា ៖«ថ្មីដ្បិតតែ ប្រភេទកីឡាឧបសគ្គនេះ គឺថ្មីសម្រាប់កម្ពុជា​ក៏​ពិត​មែន ប៉ុន្តែប្រភេទកីឡានេះត្រូវបានរៀបចំប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាល​ពី​ខែ​ឧសភា ឆ្នាំ២០២៣ នៅកម្ពុជា ដែលជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា ហើយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កីឡាឧបសគ្គកម្ពុជាក៏ដណ្តើមបានមេដាយសំរឹទ្ធ ក្នុងចំណោមប្រទេសអាស៊ាន ដែលចូល​រួម​ផង​​ដែរ​»៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm