ជម្លោះពាក្យសម្ដីរវាងលោក Elon Musk និងចក្រភពអង់គ្លេស កាន់តែតានតឹង ជុំវិញការតវ៉ា

2024/08/08 09:26:03 pm        178

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត តេស្លា (Tesla) និងជាម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គម X លោក អ៊ីឡុន ម៉ាស (Elon Musk) បានបង្ហោះសារមួយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនថា «សង្រ្គាមស៊ីវិលគឺជៀសមិនរួចទេ» ក្នុងការឆ្លើយតបទៅនឹងការស្តីបន្ទោសដែលថាបាតុកម្មដ៏កក្រើកទូទាំងចក្រភពអង់គ្លេស បណ្ដាលមកពីការជំរុញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

បន្ទាប់មកនៅថ្ងៃចន្ទ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គា ស្តាមើ (Keir Starmer) បានតបទៅលោក Musk ដោយប្រាប់អ្នកយកព័ត៌មានថា «គ្មានហេតុផលដែលរឿងនោះអាចកើតឡើងទេ»។ ប៉ុន្តែ Musk កាលពីថ្ងៃអង្គារ បានបន្តបង្ហោះចំអកលើលោក Starmer វិញ ហើយថែមទាំងបានប្រដូចចក្រភពអង់គ្លេស ទៅនឹងសហភាពសូវៀត ចំពោះការប៉ុនប៉ងរឹតបន្តឹងលើការនិយាយបែបប្រមាថលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការសម្រេចចិត្តរបស់លោក Musk ក្នុងការពង្រីកវោហាសាស្ត្រប្រឆាំងជនអន្តោប្រវេសន៍ បង្ហាញពីតួនាទីដែលព័ត៌មានមិនពិតផ្សព្វផ្សាយតាមពិភពអ៊ីនធឺណិត កំពុងជំរុញឱ្យមានអំពើហិង្សាក្នុងពិភពពិត ដែលជាបញ្ហានៃការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះរដ្ឋាភិបាលចក្រភពអង់គ្លេស។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមកុបកម្មបានបំផ្លាញអគារសាធារណៈ ដុតរថយន្ត និងគប់ដុំឥដ្ឋដាក់មន្ត្រីនគរបាល។ ភាពតានតឹងទាំងនេះបានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមស្តាំនិយមជ្រុលបានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជនដែលត្រូវបានចោទប្រកាន់ពីបទចាក់សម្លាប់កុមារបីនាក់ គឺជាអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិមូស្លីម។

យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិតនោះបានបង្កឱ្យមានការខឹងសម្បារខ្លាំងដែលសំដៅទៅលើជនអន្តោប្រវេសន៍។ ការអះអាងមិនពិតអំពីការវាយប្រហារនេះបានរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត និងបន្តបង្កើនចំនួនអ្នកមើល សូម្បីតែបន្ទាប់ពីនគរបាលបានបកស្រាយការពិតរួចហើយក៏ដោយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm