រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា លោក Yusuf Tuggar កាលពីថ្ងៃពុធ បានអំពាវនាវដល់បេសកកម្មការទូតឲ្យចៀសវាងការជ្រៀតជ្រែកក្នុងការតវ៉ាដែលកំពុងតែបន្តនៅក្នុងប្រទេស ដោយនិយាយថា រដ្ឋាភិបាលកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកនៃអង្គទូតនានានៅទីក្រុងអាប៊ូចា( Abuja) រដ្ឋធានីនៃប្រទេសអាហ្វ្រិកដែលមានប្រជាជនច្រើនជាងគេ លោក Tuggar បានអំពាវនាវឲ្យមានកិច្ចសហការគាំទ្រពីសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងធានាឲ្យមានជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជននីហ្សេរីយ៉ា ក្នុងប្រទេស និងក្រៅប្រទេស។
លោកបានថ្លែងថា៖«ខណៈពេលដែលរដ្ឋាភិបាល បន្តខិតខំប្រឹងប្រែងតាមរយៈការធ្វើកំណែទម្រង់ផ្សេងៗដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសនីហ្សេរីយ៉ា និងប្រជាជន កំពុងជួបប្រទះ វាមានការជាប់ពាក់ព័ន្ធដែលថា គ្មានប្រទេសណាមួយ អត់ធ្មត់ចំពោះការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ»ដោយលោកសង្កត់ធ្ងន់ថា ប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយនីតិរដ្ឋ។ រដ្ឋាភិបាល នឹងធ្វើអស់ពីសមត្ថភាព ដើម្បីការពារពលរដ្ឋរបស់ខ្លួន។
លោកបានបន្ថែមថា៖«រដ្ឋាភិបាល នឹងចាត់វិធានការសមស្របប្រឆាំងនឹងអង្គភាពបរទេសណាមួយ ដែលរស់នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលបានរកឃើញថា មានអ្នកគាំទ្របាតុករដោយផ្ទាល់ ឬដោយប្រយោលតាមមធ្យោបាយ ឬស្វែងរកការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង»។