ស្នងការនគរបាលបង់ក្លាដែសថ្មី ប្តេជ្ញាស៊ើបអង្កេតលើការសម្លាប់បាតុករ និងសុំអភ័យទោស

2024/08/08 10:24:22 pm        33


ស្នងការនគរបាលដែលទើបតែងតាំងថ្មីរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ (ទី៧ ខែសីហា) បានសុំអភ័យទោស ចំពោះការប្រព្រឹត្តរបស់មន្ត្រី ក្នុងអំឡុងពេលមានការតវ៉ាដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ហើយបានប្តេជ្ញាថា នឹងមានការស៊ើបអង្កេត «ដោយមិនលំអៀង» លើការសម្លាប់នេះ។

អគ្គស្នងការនគរបាល លោក Md Mainul Islam បានប្រាប់អ្នលកសារព័ត៌មានថា៖ «យើងប្តេជ្ញាធ្វើការស៊ើបអង្កេតដោយយុត្តិធម៌ និងមិនលំអៀងលើរាល់ការសម្លាប់និស្សិត ប្រជាជនសាមញ្ញ និងនគរបាល នាពេលថ្មីៗនេះ»។

ដោយមានរយៈពេលមួយថ្ងៃបន្ទាប់ពីរូបលោកត្រូវបានតែងតាំង បន្ទាប់ពីការធ្លាក់ពីអំណាចរបស់នាយករដ្ឋមន្ត្រី លោក Islam បានប្រាប់ទៀតថា៖ «នៅក្នុងការតវ៉ានេះ មន្ត្រីទទួលខុសត្រូវពីមុនរបស់យើង មិនអាចបំពេញភារកិច្ចរបស់ខ្លួនបាននោះឡើយ តាមការរំពឹងទុករបស់ជនរួមជាតិ។ ក្នុងនាមជាស្នងការនគរបាល ខ្ញុំសូមសុំអភ័យទោស តាងនាមឲ្យនគរបាលបង់ក្លាដែស ចំពោះរឿងនោះ»។

ជាមួយគ្នានេះ លោកក៏បាននិយាយផងដែរថា លោកបានស្នើសុំឲ្យអង្គភាពនគរបាលបញ្ចប់កូដកម្មរបស់ពួកគេ ហើយត្រឡប់ទៅបំពេញកាតព្វកិច្ចវិញ នៅថ្ងៃទី៨ ខែសីហា នៅពេលដែលអ្នកត្រួសត្រាយផ្នែកមីក្រូហិរញ្ញវត្ថុដែលឈ្នះរង្វាន់ណូបែល គឺលោក Muhammad Yunus គ្រោងនឹងត្រឡប់ចូលប្រទេសវិញ ដើម្បីដឹកនាំរដ្ឋាភិបាលចាំផ្ទះ។

គួរបញ្ជាក់ថា មនុស្សជាង ៤០០នាក់ បានបាត់បង់ជីវិត ក្នុងអំឡុងពេលជាច្រើនសប្តាហ៍នៃការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ មុនពេលអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina លាលែងពីតំណែងនៅថ្ងៃទី៥ ខែសីហា៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm