ប្រធាន UAW រិះគន់ទំនាក់ទំនងរបស់លោក Trump ជាមួយលោក Musk ខណៈធ្វើយុទ្ធនាការឲ្យលោកស្រី Harris

2024/08/08 10:26:04 pm        40


ប្រធានសហជីពកម្មករ United Auto Workers (UAW) គឺលោក Shawn Fain កាលពីថ្ងៃពុធ (ទី៧ ខែសីហា) បានរិះគន់ទំនាក់ទំនងរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ គឺលោក Donald Trump ជាមួយនឹងមហាសេដ្ឋី លោក Elon Musk ខណៈពេលដែលរូបលោកកំពុងធ្វើយុទ្ធនាការសម្រាប់អនុប្រធានាធិបតី គឺលោកស្រី Kamala Harris ដែលជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ។

លោក Musk បានគាំទ្រ Trump សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា បន្ទាប់ពីអតីតប្រធានាធិបតី បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត កាលពីខែកក្កដា។ ក្រោយមក នៅខែនោះ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា លោក Musk គ្រោងនឹងផ្តល់ប្រាក់ប្រហែល ៤៥លានដុល្លារ ក្នុងមួយខែ ដល់គណៈកម្មាធិការសកម្មភាពនយោបាយថ្មីដែលគាំទ្រលោក Trump។ 

តែយ៉ាងណាក្ដី បន្ទាប់ពីការចេញផ្សាយរបាយការណ៍នោះ ទាំងលោក Musk និងលោក Trump បាននិយាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla មិនដែលសន្យាផ្តល់អំណោយបែបនេះនោះឡើយ។

ខណៈដែលកំពុងធ្វើយុទ្ធនាការសម្រាប់លោកស្រី Harris លោក Fain បាននិយាយកាលពីថ្ងៃពុធថា៖ «អស់ជាច្រើនខែមកហើយ ដែលលោក Donald Trump បានដើរបំផ្លាញរដ្ឋរបស់យើង ឧស្សាហកម្មរបស់យើង និងកម្មករយានយន្តអាមេរិក ដោយនិយាយថា លោកប្រឆាំងនឹងរថយន្តអគ្គិសនី។ ហើយបន្ទាប់មកមានអ្វីមួយបានកើតឡើង។ យើងបានឃើញលោក Elon Musk ប្រកាសថា លោកនឹងផ្តល់ឲ្យ Donald Trump ៤៥លានដុល្លារ ក្នុងមួយខែ»។ 

សហជីព UAW បានគាំទ្រលោកស្រី Harris ដែលបានក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ នាពេលថ្មីៗនេះ បន្ទាប់ពីលោក Joe Biden បានប្រកាសដកខ្លួនពីការតែងតាំងបេក្ខជនទី១ របស់គណបក្ស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm