សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ រៀបចំសន្និសីទថ្នាក់អន្តរជាតិ IBTSS 2024 រយៈពេល២ថ្ងៃ នៅភ្នំពញ

2024/08/08 10:39:53 pm        403

ភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) បានសហការជាមួយសាកលវិទ្យាល័យ Arizona (UA), សាកលវិទ្យាល័យ (FHSU), សាកលវិទ្យាល័យ Malaysia Sarawak (UNIMAS) និង Primax Foundation (India) រៀបចំសន្និសីទថ្នាក់អន្តរជាតិមួយស្តីអំពី ការធ្វើសមាហរណកម្មក្នុងអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គមសម្រាប់ការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត នៅរាជធានីភ្នំពេញ។

សន្និសីទថ្នាក់អន្តរជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួលដល់ការពិភាក្សា និងការស្រាវជ្រាវរបស់សាស្ត្រាចារ្យ អ្នកជំនាញ និងបញ្ញាវន្តអំពីទំនាក់ទំនងរវាងអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។

លោកស្រីសាស្ត្រាចារ្យ យ៉ាម៉ូណា ស៊ីថាមបាឡាំ សាកលវិទ្យាធិការងកិច្ចការសិក្សា និងនិស្សិត នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ នៅក្រោយសន្និសីទនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា សន្និសីទថ្នាក់ជាតិនេះ គឺជាលើកទី១ ដែលសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញរៀបចំឡើង ដោយមានអ្នកចូលរួមចំនួនជាង១០០នាក់ មកពីប៉ែកអឺរ៉ុប អាម៉េរិក នេប៉ាល់ និងប្រទេសផ្សេងៗទៀត។

លោកស្រី បានបន្តថា គោលបំណងនៃសន្និសីទថ្នាក់អន្តរជាតិនេះ ដើម្បីវិភាគ និងជជែកវែកញែកអំពីផលប៉ះពាល់ជាវិជ្ជមាននៃការធ្វើសមាហរណកម្មអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត , កំណត់ និងរកឱ្យឃើញអំពីបទពិសោធន៍នៃការអនុវត្តន៍ល្អ និងករណីសិក្សាដែលបង្ហាញពីយុទ្ធសាស្ត្រធ្វើសមាហរណកម្មជោគជ័យអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គម , ស្វែងយល់ពីតួនាទីនៃក្របខណ្ឌគោលនយោបាយ បទប្បញ្ញត្តិ និងយន្តការអភិបាលកិច្ចនានាក្នុងការជំរុញការធ្វើសមាហរណកម្មនៃវិស័យទាំងនេះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព , ពិភាក្សាអំពីនិន្នាការនានា ការប្រឈម និងឱកាសដែលកំពុងកើតមាននៅក្នុងការធ្វើសមាហរណកម្មក្នុងអាជីវកម្ម បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គមសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសម្របសម្រួលក្នុងការពិភាក្សា និងកិច្ចសហការលើដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គម្រោងស្រាវជ្រាវ និងគំនិតផ្តួចផ្តើមដែលលើកកម្ពស់និរន្តរភាព និងដំណោះស្រាយតម្រូវការសង្គមនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។

សូមជម្រាបជូនថា សន្និសីទថ្នាក់អន្តរជាតិ IBTSS 2024 បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកជំទាវបណ្ឌិត បូ ច័ន្ទគូលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា , លោកបណ្ឌិត ម៉ាលខម ម៉ាក់ខៃវើរ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ , ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ និងឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សន្និសីទនេះដែរ នឹងផ្តោតសំខាន់លើប្រធានបទធំៗចំនួន៣ រួមមានដូចជា៖ ១.បច្ចេកវិទ្យាឌីជីថល ២.អាជីវកម្ម និងសេដ្ឋកិច្ច និង៣.វិទ្យាសាស្ត្រសង្គម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm