រដ្ឋអាជ្ញា៖ អ្នកជំនួញរូម៉ានីបានជួលលោក Hunter Biden ឲ្យស្វែងរកឥទ្ធិពលនយោបាយ នៅសហរដ្ឋអាមេរិក

2024/08/08 10:48:47 pm        107

រដ្ឋអាជ្ញាទទួលបន្ទុកសំណុំរឿងពន្ធដារអាមេរិកប្រឆាំងនឹងលោក Hunter Biden បានចោទប្រកាន់រូបលោកពីបទទទួលយកការទូទាត់ពីពាណិជ្ជកររូម៉ានី ដែលស្វែងរកការ «ប្រើឥទ្ធិពលលើភ្នាក់ងាររដ្ឋាភិបាលអាមេរិក» ពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម នៅក្នុងប្រទេសរូម៉ានី។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់នេះ នៅក្នុងឯកសារ កាលពីថ្ងៃទី៧ ខែសីហានៅក្នុងតុលាការសហព័ន្ធទីក្រុង Los Angeles ជាទីដែលកូនប្រុសរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រឈមនឹងការកាត់ក្តី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែកញ្ញា ជុំវិញការចោទប្រកាន់ពីបទគេចពន្ធ។ លោកបានអះអាងថា លោកមិនមានកំហុសនោះទេ។

សារព័ត៌មាន ABC បានបញ្ជាក់ថា បណ្តឹងនេះ កើតចេញពីការធ្វើការងាររបស់លោក Hunter Biden សម្រាប់លោក Gabriel Popoviciu ជាអ្នកមានទ្រព្យសម្បត្តិជនជាតិរូម៉ានី ដែលត្រូវបានគេកំណត់ថា ជា «G.P» នៅក្នុងឯកសារនេះ និងជាអ្នកដែលរដ្ឋអាជ្ញានិយាយថា បានជួលលោក Hunter Biden សម្រាប់ការងារផ្លូវច្បាប់ នៅចុងឆ្នាំ២០១៥ នៅពេលដែលលោក Joe Biden កាន់តួនាទីជាអនុប្រធានាធិបតីអាមេរិក។ សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យឡើយថា ពាក្យកាត់ «G.P» គឺជាលោក Popoviciu មែន ឬយ៉ាងណា។

ចំណែកមេធាវីរបស់លោក Hunter Biden មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ហើយរដ្ឋអាជ្ញាមិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើស្រដៀងគ្នានេះ។ រីឯសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ។ លោក Popoviciu ក៏មិនអាចទាក់ទងបានភ្លាមៗ នៅក្រៅម៉ោងធ្វើការផងដែរ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        56
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm